ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ស្គាល់​អត្ថ​សញ្ញាណ​ក្មេង​ទាំង​២​នាក់ សិស្សសាលា ត្រូវ​ឡាន​បុក​ព្រឹក​មិញ​ហើយ​ ​

ស្គាល់​អត្ថ​សញ្ញាណ​ក្មេង​ទាំង​២​នាក់ សិស្សសាលា ត្រូវ​ឡាន​បុក​ព្រឹក​មិញ​ហើយ​ ​

ក្រុងព្រះសីហនុ​៖ រឿង​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី​បុក​ប៉ះ​និង​ម៉ូតូ​បើកបរ​ជិះ​ឌុប​គ្នា​ដោយ​ក្មេង​សិស្សសាលា​ឡាយហ៍​2​នាក់​កាលពី​ម៉ោង​ជិត​7​ព្រឹក​ថ្ងៃ​23​ខែ​11​ឆ្នាំ​2016​នៅ​កែង​ផ្លូវ​ចូល​ទៅ​សេតេ​ក្នុង​សង្កាត់​លេខ​3 ដែល​បណ្តាល​អោយ​ក្មេងប្រុស​ម្នាក់​ស្លាប់​នៅនឹងកន្លែង​និង​ក្មេង​ស្រី​ម្នាក់​រងរបួស​ស្រាល​នោះ សមត្ថកិច្ច​អោយដឹងថា​ក្មេងប្រុស​ដែល​ស្លាប់​ឈ្មោះ​ភ​ក្ត្រ័ រតនៈ​ឈួ​យ​អាយុ​11​ឆ្នាំ រី​ឯ​ក្មេងស្រី​ដែល​រង​របួសស្រាល​និង​ជា​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ភ​ក្ត្រ័ សុក្រ​សុកុមារី​អាយុ​15​ឆ្នាំ​ជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ​ភូមិ​3​ទំនប់រលក សង្កាត់​លេខ​1 ក្រុងព្រះសីហនុ​។ ហេតុការណ៍​នេះ​សមត្ថកិច្ច​បញ្ជាក់ថា ក្នុង​ពេល​រថយន្ត​ដឹក​សំរាម​ពណ៌​លឿង លេខ​សម្គាល់​305 ក​ម្មសិ​ទ្ឋ​របស់​ក្រុមហ៊ុន ស៊ិន ទ្រី មាន​ទិសដៅ​ពី សេតេ ឆ្ពោះទៅ កែង​ស្ថានីយ៍​រថភ្លើង បាន​បុក​ប៉ះ​នឹង​ម៉ូតូ ជនរងគ្រោះ​ម៉ាក Honda Scopy ពណ៌​ផ្កាឈូក ស្លាក​លេខ ព្រះសីហនុ 1D-4294 មាន​ទិសដៅ​បញ្ច្រាស់​គ្នា​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​រីឯ​វត្ថុតាង​រថយន្ត និង ម៉ូតូ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ផ្លូវច្បាប់​៕

15079059_1749276908731561_6419768241598633952_n 15170992_1749276915398227_2136103032417668044_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya