ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ហិង្សា​ដាក់គ្នា យុវជន​ម្នាក់​ដោយសារតែ​ខឹង​យុវជន​ម្នាក់​ខ្លាំងពេក បាន​បោះសំដី​ថា «​ស្អី​ហា ម៉ោង​ធ្វើការ​មិន​គិត​ធ្វើ​ទេ គិតតែ​ពី​លេង​ទូរស័ព្ទ​» បន្ទាប់មក​ក៏​ទៅ​ហៅ​បក្សពួក​ជាង​១០​នាក់​មក​ព្រួត​វាយ​ ​

ហិង្សា​ដាក់គ្នា យុវជន​ម្នាក់​ដោយសារតែ​ខឹង​យុវជន​ម្នាក់​ខ្លាំងពេក បាន​បោះសំដី​ថា «​ស្អី​ហា ម៉ោង​ធ្វើការ​មិន​គិត​ធ្វើ​ទេ គិតតែ​ពី​លេង​ទូរស័ព្ទ​» បន្ទាប់មក​ក៏​ទៅ​ហៅ​បក្សពួក​ជាង​១០​នាក់​មក​ព្រួត​វាយ​ ​

ភ្នំពេញ ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុចឃ្លាំង​អង្ករ​មួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ព្នៅ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ជនរងគ្រោះ​ឈ្មោះ រុន រដ្ឋា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​កម្មករ​ធ្វើការ​នៅក្នុង​ឃ្លាំង​អង្ករ មាន​ទីលំនៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ចំណែក​ជន​បង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​នៅសល់​តែ​បក្សពួក​ដែល​សមត្ថកិច្ច​ឃាត់​បាន​ចំនួន​១២​នាក់ រួមមាន ១-​ឈ្មោះ ពៅ វណ្ណៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់​, ២-​ឈ្មោះ ឱម មិណៃ ភេទ​ប្រុស អា​យ​១៨​ឆ្នាំ​, ៣-​ឈ្មោះ នាវ ម៉ី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​កម្មករសំណង់​, ៤-​ឈ្មោះ​ខេន ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា​, ៥-​ឈ្មោះ ម៉ៅ រា​វី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន​, ៦-​ឈ្មោះ ណាក់ ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​ជាង​ម៉ូតូ​, ៧-​ឈ្មោះ ឃុន បូរិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​ឃ្លាំង​ក្រណាត់ ក្បែរ​សាលា​កូរ៉េ​, ៨-​ឈ្មោះ វ៉ន សា​វ័ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់​, ៩-​ឈ្មោះ នង រិទ្ធី​យ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ១០-​ឈ្មោះ នួន ឧត្តុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ១១-​ឈ្មោះ វ៉ន វាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ យុវជន​បង្ក​ទាំង​១១​នាក់​នេះ​មាន​ទីលំនៅ ភូមិ​អណ្តូង សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ និង ១២-​ឈ្មោះ ហ​យ ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មក​រគ្រឿង​សង្ហា​រឹម ជិតស្តុប​មេភ្លើង ស្នាក់នៅ​ផ្ទះជួល​ក្បែរ​វត្ត​តាំង​កសាង ។ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាំង​ដូចជា ដាវ​សាមូរ៉ៃ​១​ដើម​, ដំបង​មាន​ដែកគោល​១​ដើម​, ខ្សែក្រវ៉ាត់​១ និង​ម៉ូតូ​៣​គ្រឿង ១-​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ក ៦៤២៦ កណ​១, ២-​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក ភ្នំពេញ 1Q-4723 និង ៣-​ម៉ាក ហ្វូ​សាល់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CO-5968 ។​
​មុនពេល​កើតហេតុ​រូបគេ​កំពុង​ធ្វើការ​ជាមួយ​ជនបង្ក ដោយ​ជន​បង្ក​ជា​អ្នក​ច្រក​អង្ករ ចំណែក​រូបគេ​ជា​អ្នក​លើក​បាវ​អង្ករ​តម្រៀប​ទុក ខណៈពេល​កំពុង​ធ្វើការ​ជាមួយ​គ្នា​ជនរងគ្រោះ​បាន​ឈរ​ចុច​ទូរស័ព្ទ ស្រាប់តែ​ជន​បង្ក​ឃើញ​បាន​បោះពាក្យ​សំដី​ថា ស្អី​ហា ម៉ោង​ធ្វើការ​មិន​គិត​ធ្វើ​ទេ គិតតែ​ពី​លេង​ទូរស័ព្ទ ។ ពេល​ដែល​ជន​បង្ក​និយាយ​នោះ រូបគេ​មិន​បាន​តប​ត​ជា​មួយ​ទេ ហើយ​នៅតែ​ចុច​ទូរស័ព្ទ​បន្តទៀត ស្រាប់តែ​មិន​ដឹង​យ៉ាងម៉េច ជន​បង្ក​បាន​ដើរ​ទៅ​ក្រៅ​មួយសន្ទុះ ហើយ​ក៏​ដើរ​ចូល​មក​វិញ​ធ្វើការ​ធម្មតា​គ្រាន់តែ​និយាយថា ហ្អែ​ង​ចាំមើល ។ បន្តិច​ក្រោយមក​ក៏​ផ្អើល​ថា មាន​ស្ទាវ​ប្រហែលជា​២០​នាក់​ប្រដាប់​ដោយ​ដាវ ដំបង សម្រុកចូល​ឃ្លាំង​អង្ករ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ហើយ ។ ក្នុងពេលនោះ​ដែរ​ជន​បង្ក​បាន​បន្លំ​ខ្លួន​គេច​បាត់​ស្រមោល​បាត់ ៕

9cd9b33c-7bd8-4207-8e22-bf1e09f074c8 cd0531a1-52ea-4b94-a842-a2e157673337 e0a39cb2-8181-42e4-834f-209edb6bb503

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya