ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ​កង់​បី ២​គ្រឿង ក្រឡាប់​ខូចខាត តែ​ពុំ​មាន​នុស្ស​រងរបួស​បើក​រត់​ត្រូវ​គេ​ចាប់បាន​វិញ​

ឡាន​បុក​ម៉ូតូ​កង់​បី ២​គ្រឿង ក្រឡាប់​ខូចខាត តែ​ពុំ​មាន​នុស្ស​រងរបួស​បើក​រត់​ត្រូវ​គេ​ចាប់បាន​វិញ​

(​ភ្នំពេញ​)៖ រថយន្ត​សេរី​ទំនើប​ម៉ាក BMW ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-3333 មួយ​គ្រឿង​បើក​ដោយ​បុរស​បរទេស​ម្នាក់ បាន​បើក​បុក​កង់​បី​ចត​លើ​ចិញ្ចើម​ផ្លូវ​ចំនួន​២​គ្រឿង បណ្តាលឲ្យ​ក្រឡាប់ តែ​ពុំ​មាន​មនុស្ស​រងរបួស​ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត និង​កង់​បី​តែប៉ុណ្ណោះ ដែល​ហេតុ​ការណ៌​នេះ​បាន​កើតឡើង នា​ម៉ោង​៤​និង​៤០​នាទី​ទៀបភ្លឺ​ត្រង់​ចំណុច​មុខ​អគារ​ប៊ូ​ឌី​ង ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​ម៉ោង​ជាង​៤​ទៀប​ភ្លឺ​នេះ​គេ​ឃើញ​មាន​កង់​បី​ចំនួន​២​គ្រឿង បាន​ចត​នៅលើ​ចិញ្ចើមផ្លូវ​មុខ​អាគារ​ប៊ូ​ឌី​ង ដែល​ជា​កន្លែងកើតហេតុ បន្ទាប់​ពី​ចត​បាន​មួយសន្ទុះ​ក៏​បាន​ឃើញ រថយន្ត​សេរី​ទំនើប​ខាងលើ​បាន​បើក​មក​បុក​កង់​បី​ទាំង​២​គ្រឿង ដែល​ចត​នោះ​បណ្តាលឲ្យ​ក្រឡាប់​រង​ការខូចខាត តែ​មិន​បណ្តាលឲ្យ​មាន​មនុស្សណា​ម្នាក់​រងរបួស​នោះ​ទេ​។​
​បន្ទាប់​ពី​បើករថយន្ត​បុក​កង់​បី​ឲ្យ​ក្រឡាប់​ហើយ បុរស​បរទេស​រូប​នោះ​មិន​បាន​ឈប់​រថយន្ត​ចុះ​មក​ដោះស្រាយ​គ្នា​ទេ គឺ​ព្យាយាម​បើករថយន្ត​រត់​ចូលទៅ​ក្នុង​បុរី​វិមាន​កូលាប​ម្តុំ​កោះ​ពេជ្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​ឃាត់​បាន បំរុង​បង្ក​ជា​ហឹង្សា តែ​ត្រូវ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ទាន់​ពេល​។​
​បន្ទាប់​មក​ម្ចាស់​រថយន្ត​រួមជាមួយ​វត្ថុតាង ត្រូវបាន​កំលាំង​ជំនាញ់​នាំយក​ម​កាន់​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​ច​ចារ​ដោះស្រាយ​គ្នា​៕

15135898_1728133567506860_388266230369014509_n 15178148_1728133600840190_2822404694896489397_n 15179087_1728133587506858_1225770690084370388_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya