ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ស្រវឹង​ខ្លាំង​ពេក​ បើកម៉ូតូប៉ះ​គោយន្ត​ ធ្លាក់​ពីលើ​ទំនប់​ បាក់ដៃ-ជើង​

បុរសម្នាក់ស្រវឹង​ខ្លាំង​ពេក​ បើកម៉ូតូប៉ះ​គោយន្ត​ ធ្លាក់​ពីលើ​ទំនប់​ បាក់ដៃ-ជើង​

ខេត្តកែប៖ គ្រោះថ្នាក់ចរាចរណ៍មួយដួលដោយខ្លួនឯង តាមបណ្តោយផ្លូវលំលើខ្នងទំនប់ទឹកចំការបីចុងខាងលិច ស្ថិតក្នុងភូមិអន្ទុង(ស) ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប  កាលពីវេលា៤និង៤៥នាទីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ជនរងគ្រោះឈ្មោះ ខែម ថន អាយុ៣៥ឆ្នាំមុខរបរធ្ចើចំការ បច្ចុប្បន្នរស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ប្រជាពលរដ្ឋ‌បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះមុនកើតហេតុគេឃើញបុរសម្នាក់បើកបរម៉ូតូ‌ម៉ាកវេវ ព័ណខ្មៅ គ្មានស្លាក់លេខ មានតែលេខម៉ាស៊ីនMH(044663) ក្នុង‌ស្ថាន‌ភាព‌ស្រ‌វឹង‌ជោគ‌ខ្លួន បានធ្វើដំណើរពី‌ទិសខាងកើត‌ទៅ‌លិចហើយ ‌ បើកបរ‌មិនប្រកាន់ស្តាំ ស្រប់ពេលនោះដែរ ក៏មានគោយន្តកន្ត្រៃបានធ្វើដំណើរពីទិសខាងលិចមកកើត ជាមួយគ្នានោះដែរ‌ បុរសម្នាក់
អ្នកបើកបរម៉ូតូគិចទៅឆ្វេងបះនិងគោយន្តកន្ត្រៃ ដួលធ្លាក់ទៅចិញ្ចើមផ្លូវបណ្តាលអោយទទួលរងរបួសយ៉ាងធ្ងន់ បែកក្បាលបាក់កដៃស្តាំនិងជើងខាងស្តាំ ភ្លាមៗ‌នោះ‌ក៏មានសម្ថកិច្ចមកអន្តរាគមន៍ផងដែរ ប៉ុន្តែ ដោយ‌សាប្រជាពលរដ្ឋផ្តល់ដំណឹងយឺតបន្តិច ទើប‌សម្ថកិច្ចមកមិនទាន់ភាគ្គីខាងបើកបរគោយន្តកន្ត្រៃនោះឡើយ។ ប្រជាពលរដ្ឋ‌បានបន្តថា នៅតំបន់នេះពេលល្ងាចមានសភាពស្ងប់ស្ងាត់មិនសូវមានប្រជាពលរដ្ឋឆ្លងកាត់ទេ ៕

2016-11-22_22-19-18 img-20161122-wa0065

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya