ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​និង​របួស​ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​និង​របួស​ ​

ខេត្ត​ព្រះសីហនុ​៖  កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ទី​២៣​វិច្ឆិកា ឆ្នាំ​២០១៦​នេះ មាន​ហេតុការណ៍​ដ៏​រន្ធត់​ទៀតហើយ​នៅលើ​ផ្លូវ​បុរី​កម្មករ ត្រង់ចំណុច កែង​ផ្លូវ​បំបែក​សេតេ ស្ថិតនៅក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ហេតុការណ៍​នេះ​កើតឡើង រវាង រថយន្ត​ដឹក​សំរាម និង ម៉ូតូ (​ជិះ​គ្នា​២​នាក់​ស្រី​ម្នាក់​) ។​
​គ្រោះថ្នាក់​នេះ​បណ្ដាលឲ្យ​ស្លាប់​ក្មេងប្រុស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​ឈ្មោះ ភ​ក្ត្រ័ រតនៈ​ឈួ​យ អាយុ ១១​ឆ្នាំ មុខរបរ សិស្ស អ្នក​រួម​ដំណើរ​លើ​ម៉ូតូ និង​រង​របួសស្រាល ស្រី អ្នកបើកបរ​ម៉ូតូ ឈ្មោះ ភ​ក្ត្រ័ សុក្រ ភេទ​ស្រី អាយុ ១៥​ឆ្នាំ មុខរបរ​សិស្ស អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​3 សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។​
​រី​ឯ​វត្ថុតាង​រថយន្ត និង ម៉ូតូ បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ៕

15179113_1787911028149721_8920228637262768389_n 15219395_1787911004816390_3950611598992831023_n img_20161123_075836

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya