ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៣​នាក់

ប៉ូលិស​បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៣​នាក់

(​កំពត​)៖ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆកា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ក្រុង​កំពត បាន​ចេញ​ប្រតិបត្តិ​ការណ៍ បង្ក្រាបបាន​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន​០៣​នាក់ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​០២​កញ្ចប់​តូច  រួម​ជាមួយ​សម្ភារ​:​សម្រាប់​ជក់​មួយចំនួនទៀត នៅ​ចំណុច​ខាងក្រោយ​ហាង​ខារ៉ាអូខេ​ខូល ស្ថិតក្នុង​ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​។
​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ រួមមាន​៖​ទី​១.​ឈ្មោះ យូ ស្កា​លី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង និង​ខេត្ត​កំពត​,​ទី​២.​ឈ្មោះ ណូ លី​ណា​រិទ្ធ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ រស់នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង និង​ខេត្ត​កំពត និង​ទី​៣. ឈ្មោះ ឌិន សុខ​រ៉ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែ​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។ វត្ថុតាង​ដកហូត​បាន​រួម​មាន​៖ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ០២​កញ្ចប់​តូច រួម​ជាមួយ​សម្ភារ​:​សម្រាប់​ជក់​មួយចំនួន​ផងដែរ ៕

fn-2016-11-22-17-38-14-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya