ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ ៖ ករណី​ផ្ទុះអាវុធ​មួយ​គ្រាប់ ផ្តើមចេញ​ពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ភាគី​ឡាន​បើក​រត់

ប៉ូលិស​ប៉ុស្តិ៍​ចតុមុខ ៖ ករណី​ផ្ទុះអាវុធ​មួយ​គ្រាប់ ផ្តើមចេញ​ពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​ភាគី​ឡាន​បើក​រត់

(​ភ្នំពេញ​)៖ នា​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ គឺ​ផ្តើមចេញ​ពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​មួយ​គ្រឿង និង​ម៉ូតូ ហើយ​ខាង​ភាគី​រថយន្ត​បាន​បើក​រត់ មិន​ទទួលខុសត្រូវ​។​
​លោក ជួប សុគន្ធ ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បានបញ្ជាក់​ថា «​ករណីនេះ គឺ​ភាគី​ម៉ូតូ ដែល​មាន​គ្នា​៣​នាក់ មិនមែន​ជា​ក្មេង​ស្ទាវ​នោះទេ បាន​ប៉ះពៀរ​ជាមួយ​ភាគី​រថយន្ត មួយគ្រឿង​ទៀត ហើយ​ក្រោយពេល​កើត​នោះ ស្រាប់តែ​ខាង​រថយន្ត​បើក​រត់ ធ្វើ​ឲ្យ​ខាង​ម៉ូតូ បើក​ដេញ​តាម​ពីក្រោយ ដោយ​បើក​បញ្ច្រាស់​ផ្លូវ​លេខ​៥១ ពី​ត្បូង​ទៅ​ជើង ហើយ​ក៏​ប៉ះ​ដៃចង្កូត​គ្នា ក៏​បណ្តាលឲ្យ​ដួល រាលកៃ​កាំភ្លើង​តែម្តង​»​។​
​នាយ​នគរបាល​ប៉ុស្តិ៍​រូប​នេះ បាន​បញ្ជាក់ទៀតថា នៅពេល​រាលកៃ​កាំភ្លើង​នោះ ក៏​បាន​បណ្តាល​ផ្លាត​ចំ ស្ត្រី​ម្នាក់​រើស​អេតចាយ ដែល​កំពុង​ដេក​តាម​ផ្លូវ រង​បួស​ផងដែរ​។​
​លោក​ថា វា​មិនមែន​ជា​ករណី​ដេញ​គ្នា​ផ្អើល​ក្រុងភ្នំពេញ​នោះទេ ហើយ​នៅពេលនេះ កម្លាំង​នគរបាល​របស់​លោក កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​បន្តទៀត ដើម្បី​មាន​វិធានការ​តាម​ច្បាប់ ពីព្រោះ​នាំឲ្យ​មាន​អ្នករងតរបួស​។ ស្ត្រី​រងគ្រោះ​ដោយសារ​គ្រាប់កាំភ្លើង​មានឈ្មោះ រុំ ភឿន អាយុ​៤៩​ឆ្នាំ ជា​ស្ត្រី​រើស​អេតចាយ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ៕

fn-2016-11-23-07-22-13-4 fn-2016-11-23-07-22-13-5 fn-2016-11-23-07-44-30-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya