ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ស្លាប់​៨​នាក់ និង​២១​នាក់ របួស​ធ្ងន់​ស្រាល គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦

ស្លាប់​៨​នាក់ និង​២១​នាក់ របួស​ធ្ងន់​ស្រាល គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦

(​ភ្នំពេញ​)៖ យ៉ាងហោច​ណាស់​មនុស្ស​៨​នាក់ បាន​ស្លាប់ និង​២១​នាក់​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​១៥​លើក នៅ​ទូទាំង​ប្រទេស​ថ្ងៃទី​២២ ខែវិច្ឆិកា​ម្សិលមិញ នេះ​បើ​តាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។​
​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក បណ្តាលឲ្យ​ខូចខាត​ម៉ូតូ​១៣​គ្រឿង រថយន្ត​តូច​៧​គ្រឿង រថយន្ត​ធំ​៣​គ្រឿង ហើយ​មូលហេតុ​ដោយសារ​បើក​ក្នុង​ល្បឿន​លឿន ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់​ជាដើម​។​
​នៅ​រយៈពេល​២២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១ ដល់ ២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​២៤៤​លើក ស្លាប់​១០៧​នាក់ និង​របួស​៤៦២​នាក់​៕

15078517_583866551806199_2395993493493378991_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya