ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រពន្ធ​ខឹង​ប្តី​មិន​ឲ្យ​លេង​ឆាត ជាមួយ​ប្រុស​ថ្មី​កាប់​ចំ​ខ្នង​ដេរ​15​ថ្នេរ​ ​

ប្រពន្ធ​ខឹង​ប្តី​មិន​ឲ្យ​លេង​ឆាត ជាមួយ​ប្រុស​ថ្មី​កាប់​ចំ​ខ្នង​ដេរ​15​ថ្នេរ​ ​

ភ្នំពេញ​៖​បុរស​ម្នាក់​ត្រូវបាន​ប្រពន្ធ​ទៀន​កាំបិត​តាំង​តោ​កាប់​ទៅ​លើ​ក​ប្តី​របស់​ខ្លួន​ដោយសារ​មិន​ឲ្យ​លេង​ឆាត​ជាមួយ​ស្រី​ថ្មី ហើយ​ថែមទាំង​ចែក​ទ្រព្យសម្បត្តិ​ទៀត​។​កើតហេតុ​វេលា​ម៉ោង​12​និង​00 ថ្ងៃទី​22​ខែវិច្ឆិកា​ឆ្នាំ​2016 នៅ​ចំណុច​ផ្ទះជួល​ផ្លូវលំ​ភូមិ​ចំការមន​សង្កាត់​ចំការមន​ខណ្ឌដូនពេញ ជនរងគ្រោះ​ជា ដា​រ៉ា ភេទ​ប្រុស​អាយុ​25​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​រត់​កង​បី​មាន​ទីលំនៅ​ផ្ទះ​លេខ​30​ផ្លូវជាតិ​លេខ​05​ក្រុម​14​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ជនដៃដល់​ឈ្មោះ​ស៊ិន សុភា ភេទ​ស្រី​អាយុ​21​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​068​ក្រុម​07​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ ។​
​ប្រភព​ពត៌មាន​ពី​ជនរងគ្រោះ​បានឲ្យដឹងថា​មុន​កើតហេតុ​ជនរងគ្រោះ​កំពុងរត់​កងបី ស្រាប់តែ​ប្រពន្ធ​តេ​ហៅ​ឲ្យ​ទៅផ្ទះ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​ទៀន​ដៃ​ប្រពន្ធ​ឲ្យមក​និយាយ​ខាងក្រៅតែ​ប្រពន្ធ​មិន​ចេញ ហើយ​ជនរងគ្រោះ​បាន​ដើរចេញ​ស្រាប់តែ​ប្រពន្ធ​ទៀន​កំបិត​តាំង​តោ​មក​កាប់​ពីក្រោយ​ខ្នង​ជនរងគ្រោះ​បណ្តោយ​ឲ្យ​ហូរឈាម​។​
​ក្រោយពេល​កើតហេតុ​អ្នក​ទាំង​2​បាន​មក​ធ្វើ​លិខិត​ព្រម​ព្រៀម​លែងលះ​គ្នា​និង​ប្រគល់​ទ្រព្យសម្បត្តិ​ទៅ​ឲ្យ​ជន​បង្ក​ដូចជា​កងដៃ​ខ្សែដៃ​ហើយ​សំភា​រះ​មួយចំនួន​នៅ​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ​៕

15073468_584360818423439_8204239732184668728_n 15171318_584360855090102_5399055940828095035_n 15179006_584360828423438_43153318171810313_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya