ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ពលករ​ខ្មែរ បើក​ម៉ូតូ​ទៅ​បុក​និង​បង្គោល​ភ្លើង​ទាំង​ព្រឹក ​

ពលករ​ខ្មែរ បើក​ម៉ូតូ​ទៅ​បុក​និង​បង្គោល​ភ្លើង​ទាំង​ព្រឹក ​

ប្រទេស​ថៃ​៖  កាលពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១៦​នេះ ត្រង់​ចំណុច​ផ្លូវ​កោង​មួយកន្លែង ក្បែរ​ផ្លូវបំបែក​ណង​ឆៃ​រឿ ក្នុងស្រុក​បាន​បឹង ខេត្ត​ឆុន​បុរី ប្រទេស​ថៃ ។ ដោយ​មាន​ពលករ​ខ្មែរ​ម្នាក់ ដែល​បាន​ស្លាប់​ភ្លាមៗ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​ថៃ ខណៈ​ដែល​ពួកគេ​បាន​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ត្រង់ចំណុច​ផ្លូវ​កោង ដើម្បី​ទៅ​ធ្វើការ​ក៏​បាន​បុក​និង​បង្គោល​ភ្លើង​ទាំង​ព្រឹក​។​
​នៅ​មុនពេល​កើតហេតុ​ខាងលើ គេ​បាន​ឃើញ​យុវជន​ពីរ​នាក់​ដែល​ជា​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ទីនោះ បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ដោយ​បាន​បើកបរ​យ៉ាង​លឿន​ដែល​ទំនងជា​មាន​ការប្រញ៉ាប់​ទៅ​ធ្វើការ​ផង ។​
​លុះ​ទៅដល់​ត្រង់​ចំណុច​ខាងលើ ដែល​ជា​ចំណុច​ផ្លូវ​កោង ប្រហែលជា​គេ​មិន​អាច​យក​ចង្កូត​បាន​ទើប​ជ្រុល​ទៅ​បុក​នឹង​សសរ​ដងគោម​«​បង្គោល​ភ្លើង​»​យ៉ាង​ពេញទំហឹង បណ្តាលអោយ​មនុស្ស​ម្នាក់​ត្រូវបាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ដោយសារ​តែ​ក្រោយ​ពី​បាន​បុក​ភ្លាម ម៉ូតូ​នឹង​មនុស្ស​បាន​ជ្រុល​ទៅ​ធ្លាក់​ក្នុង​ទឹក​ប្រលាយ ចំណែក​ម្នាក់​ទៀត​ក៏​រងរបួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​បាត់ ដោយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ៕
fb_img_1479802073527 fb_img_1479802076211 img_20161122_152046

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya