ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្រសួង​សាធារណការ ព្រមាន​មន្ត្រី​គណៈកម្មការ​ប្រឡង​ត្រូវ​បញ្ឈប់​ទទួល​សំណូក​ពី​បេក្ខជន​ប្រលង​បើកបរ​រថយន្ត​ធុន​ធំ​

ក្រសួង​សាធារណការ ព្រមាន​មន្ត្រី​គណៈកម្មការ​ប្រឡង​ត្រូវ​បញ្ឈប់​ទទួល​សំណូក​ពី​បេក្ខជន​ប្រលង​បើកបរ​រថយន្ត​ធុន​ធំ​

​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ព្រមាន​ទៅ​ដល់​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណបើកបរ​តាម​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការទទួល​សំណូក​ពី​បេក្ខជន​បេ​ក្ខ​នារី លើ​ការងារ​ផ្តល់​ពិន្ទុ​ឲ្យ​ជាប់ ដើម្បី​ទទួលបាន​ប័ណ្ណបើកបរ ។​
​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​បន្ថែម ដល់​មន្ត្រី​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណបើកបរ និង​គ្រូ​បង្រៀន​បើកបរ​រថយន្ត​ធុន​ធំ នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ថ្ងៃ​កាល​ពី​ទី​២២ ខែ វិច្ឆិកា​នេះ លោកជំទាវ ឥ​ម នីថា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជំរុញ​ឲ្យ​មន្ត្រី​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​រថយន្ត​ធុន​ធំ​ទាំង​អស់ ពង្រឹង​ការតាមដាន​ការប្រឡង​របស់​បេក្ខជន​ទាំង​លើ​ផ្នែក​ទ្រឹស្តី និង​ដៃចង្កូត ជៀសវាង ការទទួល​សំណូក​ពី​បេក្ខជន​ទាំង​លើ​ការឆ្លើយ​សំណួរ​ជំនួស ការ​ឲ្យ​ពិន្ទុ​ដោយ​មិន​បាន​ប្រលង​កាន់​ដៃចង្កូត និង​ទទួល​សំណូក​ទាំង​លើ​ការចេញ​ប័ណ្ណបើកបរ​ជាដើម​។​
​ការ​ថ្លែង​របស់​លោកជំទាវ បាន​ធ្វើឡើង​បន្ទាប់​មាន​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ជាច្រើន មាន​ប័ណ្ណបើកបរ តែ​គេ​បាន​កំពុង​រង​ការ​តិះ ទាន​ពី​សំណាក់​មហាជន ដោយសារ​គេ​បើកបរ​ភាគច្រើន​មិន​គោរព​ច្បាប់ បើក​ក្នុង​ល្បឿន​លឿន​ទាំង​នៅក្នុង​ទីប្រជុំជន និង​ទាំង​ក្រៅ​ទីប្រជុំ បើកបរ​ដឹក​លើស​ទម្ងន់​បណ្តាល​ឲ្យ​ផ្លូវ​សាធារណរ​បស់​រដ្ឋ និង​បាន​បង្ករ​ការគ្រោះថ្នាក់​ដល់​អ្នកធ្វើ​ដំណើ​ជា​ច្រើន​ផង​ដែរ​។​
​លោកជំទាវ ឥ​ម នីថា​រ៉ា បន្តថា គ្រប់​មន្ត្រី​សិក្ខាកាម​ទាំងអស់ ពិសេស​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណបើកបរ បន្ទាប់ពី​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម​នេះ​ចប់ ពេល​ត្រឡប់​វិញ​ក៏​ត្រូវ​ពង្រឹង​ការតាមដាន​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់​ចត់​លើ​ដំណើរការ​កម្មវិធី​បង្រៀន​របស់​សាលារៀន​បើកបរ​យានយន្ត​ធុន​ធំ ឲ្យមាន​លក្ខណៈ​សុ ក្រឹត្យ​ទាំង​ផ្នែក​បច្ចេកទេស​បើកបរ និង​ការយល់ដឹង​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ស្លាក​សញ្ញា​ចរាចរណ៍ និង​ពិនិត្យ​លើ​គុណធម៌​របស់​អ្នកបើកបរ​រថយន្ត​ធុន​ធំ​។​
​លោកជំទាវ បន្តថា ដោយឡែក​សម្រាប់​សាលាបង្រៀន​រៀន​បើកបរ​រថយន្ត​ធុន​ធំ​ត្រូវ ក៏​ត្រូវ​ចេះ​បង្រៀន​ឲ្យ​អ្នកបើកបរ​ទាំងអស់​ត្រូវ​មានគំនិត​អធ្យាស្រ័យ​ក្នុង​ការបើកបរ ដោយ​ឲ្យ​អ្នកបើកបរ​ត្រូវ​ចេះ​អត់អោន ឬ​អនុគ្រោះ​ចំពោះ​ការខុសឆ្គង​បន្តិចបន្តួច​នៃ​អ្នកបើកបរ​ដូចគ្នា ដែល​បើកបរ​លើ​ផ្លូវ​ផ្សេងទៀត​។​
​លោកជំទាវ ឥ​ម នីថា​រ៉ា បន្តថា វគ្គ​បំប៉ន​បន្ថែម​នេះ គឺ​មាន​មន្ត្រី​គណៈកម្មការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​មកពី​តាម បណ្តា​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ខេត្ត ចំនួន​៦ និង​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​៣៦៤​នាក់ ដោយ​សម្រាប់​គ្រូបង្រៀន​បើកបរ​រថយន្ត​ធុន​ធំ​នា​ពេល​នេះ គឺ​សិក្ខាកាម​ចូលរួម​ប្រមាណ​៣៥៧​នាក់​ផ្សេង​ទៀត​៕

15078792_584324665093721_2216526390274124334_n 15078966_584324648427056_6652834694029599584_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya