ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រយៈពេល​២​ថ្ងៃ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​គ្រឿងញៀន ចាប់ខ្លួន​៥​នាក់ និង​ដកហូត​ថ្នាំញៀន​១៥​កញ្ចប់​

រយៈពេល​២​ថ្ងៃ កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​បង្ក្រាប​គ្រឿងញៀន ចាប់ខ្លួន​៥​នាក់ និង​ដកហូត​ថ្នាំញៀន​១៥​កញ្ចប់​

(​ព្រះសីហនុ​)៖ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ត្រឹម​រយៈពេល​២​ថ្ងៃ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ដោយ​បាន​ដកហូត​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់ និង​វត្ថុតាង​មួយចំនួនទៀត​។​
​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ខាងលើ បាន​ធ្វើឡើង​ចាប់​ថ្ងៃទី​២០-២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។
​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី បានបញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​លោក បាន​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​២​លើក ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ រួម​មា​៖ ១.​ឈ្មោះ ង៉ែត រិទ្ធ អាយុ​៣០​ឆ្នាំ​, ២.​ឈ្មោះ ញ៉ែម ពិសិដ្ឋ អាយុ​២២​ឆ្នាំ​, ៣.​ឈ្មោះ សឹង តិច អាយុ​២០​ឆ្នាំ​, ៤.​ឈ្មោះ ឈិត សូ​ភី​រិទ្ធ អាយុ​២៤​ឆ្នាំ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ​, និង​៥.​ឈ្មោះ ព្រីង សាំង​ឡេង អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។​
​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ បាន​បន្តថា កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង និង​សម្ភារ​មួយចំនួន រួមមាន​៖ ថ្នាំ​ម៉ា​ទឹក​ក ១៥​កញ្ចប់ ទម្ងន់ ២.៣៧​ក្រាម​, ទូរស័ព្ទដៃ​៤​គ្រឿង​, ប្រាក់​៤៤​ម៉ឺន​រៀល និង​២៦​ដុល្លារ​, ចិញ្ជៀន​១​វង់​, នាឡិកាដៃ​១​ខ្សែ​, និង​ម៉ូតូ​១​គ្រឿង​។​
​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ប្រមូល​វត្ថុតាង​រួចមក កម្លាំង​ការិយាល័យ​ជំនាញ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។
​សម្រាប់​ករណី​គ្រឿងញៀន​ខាងលើនេះ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី បាន​សង្កត់ធ្ងន់ថា ដោយ​អនុវត្ត​បទបញ្ជា​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​ជំនាញ​របស់​លោក នឹង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ដូច​ភ្លៀងរលឹម លើ​ការចុះ​បង្ក្រាប​បទល្មើស​បំផ្លាញ​សង្គម​មួយ​នេះ ឲ្យមាន​ការថយចុះ​ជា​បន្តបន្ទាប់​៕

15078847_584334885092699_7067792492182018147_n 15134592_584334875092700_8382424114151876943_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya