ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់ ករណី​គឿង​ញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់ ករណី​គឿង​ញៀន​ ​

សៀមរាប ៖ ការចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​
​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ច្បាស់ការ​រួចមក កម្លាំង​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​មួយកន្លែង​ក្នុង​ក្រុង​សៀមរាប រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១៤​នាក់ រួច​យកមក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​
​ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ដកហូត​បាន​វត្ថុតាង​រួមមាន ម្សៅ​គ្រើម​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់​, WY ៣​គ្រាប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ , ទូរស័ព្ទ​១០​គ្រឿង និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ និង​ជក់​ថ្នាំញៀន​មួយចំនួនទៀត ៕

1d8e188c-f05d-4cad-bcc6-bcaf7277fbfa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya