ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » អ្នកទទួលខុសត្រូវ​និង​គ្រូពេទ្យ​គេចខ្លួន​អស់ ករណី​គ្លីនិក​ដឺ​បូតេ​វះកាត់​ពង្រីកសុ​ដន់ស្លាប់​ស្ត្រី​ម្នាក់

អ្នកទទួលខុសត្រូវ​និង​គ្រូពេទ្យ​គេចខ្លួន​អស់ ករណី​គ្លីនិក​ដឺ​បូតេ​វះកាត់​ពង្រីកសុ​ដន់ស្លាប់​ស្ត្រី​ម្នាក់

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​ប្រមាណ​១២​និង​៥០​នាទី​ថ្ងៃត្រង់​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​ពី​មន្ទីរ​សម្រាក​ព្យាបាល​នេះ​បាន​ធ្វើ​ការវះកាត់​កែសម្ជស្ស​សុដន់​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បញ្ជូនបន្ដ​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល អាយ​ស៊ី​យូ ។​
​មន្ទីរ​សម្រាក​ព្យាបាល​ដឺ​បូ​តេ មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​១៨ ផ្លូវ​៣៥៥ (​វិថី​អង្គរ​) ខាងជើង​រង្វង់​មូល​ខាំ​កូស៊ី​ធី ប្រមាណ​៦០​ម៉ែត្រ ក្នុង​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ដែល​មាន​ម្ចាស់​គ្លីនិក គឺ​លោក​វេជ្ជបណ្ឌិត ផែ ថុង អាយុ​៤១​ឆ្នាំ ។​
​ការសម្រេច​បិទ​មន្ទីរ​សម្រាក​ព្យាបាល​នោះ​ត្រូវបាន​គេ​ដឹងថា បន្ទាប់ពី​គណៈកម្មការ​ចម្រុះ​ធ្វើការ​ត្រួតពិនិត្យ ហើយ​បាន​បញ្ជាក់ថា ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​បណ្តាលមកពី​ការធ្វេសប្រហែស​របស់​គ្រូពេទ្យ រួមផ្សំ​បន្ទប់វះកាត់​គ្មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដែល​អាច​ធ្វើឱ្យ​មេរោគ​ចូល ហើយ​អំពូល​ភ្លើង​បញ្ចាំង​សម្លាប់​មេរោគ​មាន​២ ក៏​បាន​ដាច់​អស់​មួយ​ទៀត ។ នៅពេលដែល​សមត្ថកិច្ច​កំពុង​ធ្វើការ​ត្រូតពិនិត្យ អ្នកទទួល​ខុស​ត្រួវ​រួម​ទាំង​វេជ្ជបណ្ឌិត ដែល​ទទួល​ការវះកាត់​បាន​គេចខ្លួន​អស់​ដោយ​ពុំ​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយ ។​
​សមត្ថកិច្ច​ចម្រុះ​មាន​២​ក្រុម បាន​ចុះ​ទៅ​សាកសួរ និង​ត្រួតពិនិត្យ​មន្ទីរ​សម្រាក​ព្យាបាល​ដឺ​បូ​តេ ដែល​ក្នុងនោះ​មាន​មន្ដ្រី​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ច្បាប់ និង​សាកសួរ​អ្នកទទួលខុសត្រូវ និង​គ្រូពេទ្យ​ដែល​ធ្វើ​ការវះកាត់​។ ទន្ទឹម​គ្នា​ដែរ​ក្រុមទី​២ គណៈកម្មការ​ចម្រុះ​មាន​ពេទ្យ​តុលាការ នគរបាល​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ លោក ជា ពិសី ជា​អភិបាល​ខណ្ឌ ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោកស្រី ម៉ាក នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះទៅ​ត្រួតពិនិត្យ​បន្ទប់វះកាត់ ។​
​ខណៈពេលដែល​សមត្ថកិច្ច​តុលាការ​រួមទាំង​នគរបាល​យុត្តិធម៌ ធ្វើការ​ត្រួតពិនិត្យ​បន្ទប់វះកាត់​ស្រាប់តែ​អ្នកទទួលខុសត្រូវ រួម​ទាំង​គ្រូពេទ្យ​ដែល​វះកាត់​ស្ត្រី​រងគ្រោះ​បណ្តាលឱ្យ​ស្លាប់ ក៏​បាន​គេចខ្លួន​អស់​ទៅ​ជាមួយ​ក្រុម​គ្រូពេទ្យ​មន្ទី​រ​សុខាភិបាល ៕

1f806b11-cd8e-4541-88d6-dca8b902045f 1fb3e45f-4fd6-4143-bc94-04c8cfc2626e d8e381d0-7e90-43c9-8a5a-ec2f47ffcafa

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya