ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បើក​ឡាន​បុក​ឡាន​គេ​ហើយ ជិះ​រត់​ចូល​ផ្ទះ មិន​ត្រឹមតែ​មិន​ចរចា រួច​ជេរ​អ្នកកាសែត​ ​

បើក​ឡាន​បុក​ឡាន​គេ​ហើយ ជិះ​រត់​ចូល​ផ្ទះ មិន​ត្រឹមតែ​មិន​ចរចា រួច​ជេរ​អ្នកកាសែត​ ​

ភ្នំពេញ​៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​៥០​នាទី​យប់​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុចស្តុ​បបែក​ជា​បួន​ផ្លូវ​លេខ​១៨៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​
​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​បុរស​ម្នាក់​បើករថយន្ត​ម៉ាកកូ​រូឡា​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-7506 បាន​បុក​ជាមួយនឹង​រថយន្ត​មួយគ្រឿង​ទៀត​ពេញទំហឹង ហើយ​បាន​បើក​រត់គេច​ខ្លួន​រហូត​មកដល់​ផ្ទះ​បើក​រថយន្ត​ចូល​ផ្ទះ​ធ្វើ​មិន តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់ចាប់​តាម តែ​ជន​បង្ក​បើករថយន្ត​ចូល​ក្នុង​ផ្ទះ​ធម្មតា​មិន​ខ្វល់​អ្វី​ឡើយ​។​
​ក្រោយ​ដេញតាម​ចាប់​រថយន្ត​បង្ក​បាន​ដល់​ផ្ទះ​ហើយ អ្វី​គួរឲ្យ​ហួសចិត្ត​បំផុត​នោះ​គឺ​ជនបង្ក​បាន​ធ្វើ​ចរិក​ក្អេង​ក្អាង ប្រើ​ពាក្យសំដី​មិន​សមរម្យ​មក​លើ​ជនរងគ្រោះ សមត្ថកិច្ច​ផង ហើយ​ថែមទាំង​ជេរ​អ្នកកាសែត​ថែមទៀត​ផង ដោយ​មិនដឹងថា ជនបង្ក​នោះ​អាង​ខ្សែ​អ្នកធំ​ណា​ឡើយ​៕

screen-shot-2016-11-22-at-10-17-45-am-1024x576 screen-shot-2016-11-22-at-10-20-46-am-1024x640 screen-shot-2016-11-22-at-10-21-47-am-1024x640

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya