ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់​ជនសង្ស័យ​២​ម្នាក់ ករណី​ឆក់​ខ្សែ ក ​

ប៉ូលិស​ឃាត់​ជនសង្ស័យ​២​ម្នាក់ ករណី​ឆក់​ខ្សែ ក ​

ខេត្ត​បាត់ដំបង​៖  កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ឆ្នាំ​២០១៦​ត្រង់ចំណុច ផ្លូវ​លេខ​.៣ រង្វង់​មូល​ជិះសេះ​ក្នុងភូមិ​ផ្កាស្លា​សង្កា​ត​ចំការ​សំរោង​.​ក្រុង​និង​ខេត្ត​បាត់ដំបង មាន ករណី​លួច (​ឆក់​ខ្សែក​) មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព រួច​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ។​
​រហូត​ដល់​ថ្ងៃ​ទី​២១ វិច្ឆិកា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​បាត់ដំបង បានដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​មុខសញ្ញា​និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​ចោរឆក់​ចំនួន​២​នាក់​
​ទី​១.​ឈ្មោះ អ៊ុន សុភា ភេទ​ប្រុស អា​យ​២១​ឆ្នាំ​រស់នៅ​ផ្ទះ​លេខ​១១៦​ក្រុមទី​៥ ភូមិ​អូ​ចារ សង្កាត់​អូរ​ចារ ក្រុង​/​ខេត្ត​បាត់ដំបង ។ ទី​២.​ឈ្មោះ ស៊ឹង វីរៈ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ផ្ទះ​លេខ​334​ក្រុមទី​៤ ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​/​ខេត្ត​បាត់ដំបង​(​ជនដៃដល់​)​។​
​វត្ថុតាង​រួមមានៈ​ម៉ូតូឌ្រី​ម​C125 សេរី​2016 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ចំនួន​១​គ្រឿង ។​
​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ឆក់​ខ្សែក​នៅ​ចំណុច​ខាងលើ​ប្រាកដ​មែន កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា (​រយៈ​កន្លងមក​ខ្លួន​នឹង បក្ខពួក​ធ្លាប់ធ្វើ​សកម្មភាព​ឆក់ ចំនួន​៥​លើក រួចមកហើយ​) ។ ជនរងគ្រោះ​ឈ្មោះ​យ៉ង់ ហៀ​ង ស្រី​អាយុ​៥៧​ឆ្នាំ​មុខរប​ធ្វើស្រែ​ស្នាក់នៅ​ភូមិ​អន្លង់​រុន ទីលំនៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ៕

2016-11-22_12-21-25

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya