ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​យ៉ាង​អណោច​អធម៍​ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​យ៉ាង​អណោច​អធម៍​ ​

ស្រុក​កៀនស្វាយ​៖ នៅ​ថ្ងៃ​ទី​២១​ខែ​១១​ឆ្នាំ​២០១៦ វេលា​ម៉ោង​២០​និង​៤០ នាទី​យប់ ចន្លោះ​គីឡូម៉ែត្រ​២៨.២៩ ចំនុច​ភូមិ ខ្សុំ ឃុំ បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កើតហេតុ​រវាង រថយន្ត FUSO​ប្រភេទ​ដឹកទំនិញ និង​ម៉ូតូ Honda Dream C125 ។​
​ជនរងគ្រោះ​ឈ្មោះ ហ៊ុន ចំរើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ ភូមិ ជ្រោយ​ដង ឃុំ សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល បាន​ស្លាប់​នៅ​កន្លែងកើតហេតុ មាន​ទិសដៅ​ពី ភ្នំពេញ ទៅ អ្នក​លឿង ។ ចំណែក​រថយន្ត​បង្ក​ម៉ាក FUSO ព​ណ៍ស ពាក់​ផ្លាកលេខ ភ្នំពេញ​3A-0704 ព្រះសីហនុ ប្រភេទ ដឹកទំនិញ មាន​ទិសដៅ​ពី​អ្នក​លឿង ទៅ ភ្នំពេញ អ្នកបើករថយន្ត​បាន​រត់គេចខ្លួន​បាត់ ។ មូលហេតុ អ្នកបើកបរ​រថយន្ត​ខ្វះ​ការ​ប្រុងប្រយត្ន័ បាន​បើករថយន្ត​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ បាន​បុក​ម៉ូតូ ជនរងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។ ចំពោះ​វត្ថុតាង​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​រង់ចាំ​ការដោះស្រាយ តាម​នីតិវិធី ៕
15078560_203397133446839_3680326254866879466_n 15094939_203397110113508_5493032554512541963_n 15095659_203397086780177_1283984538004658125_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya