ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ចោរឆក់​ទូរស័ព្ទ​២​នាក់ កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​ចាប់ខ្លួន​បាន​ភ្លាមៗ​ ​

ជនសង្ស័យ​ចោរឆក់​ទូរស័ព្ទ​២​នាក់ កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ​ចាប់ខ្លួន​បាន​ភ្លាមៗ​ ​

ភ្នំពេញ ៖ ហេតុការណ៍​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ផ្សារ​ក្រាំង​ពង្រ ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។
​ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ អ៊ុំ សុធា​រ៉ា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ម្នាក់​ទៀត​ឈ្មោះ យឹម ចិ​ត្រា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុយ​ហ្សុ​៊​យគី​ឡេត ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-8595 ។​
​នៅ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​និយាយ​ទូរស័ព្ទ​ផង ។ លុះ​ពេល​ទៅដល់​ត្រង់​ចំណុច​កើតហេតុ ខាងលើ​ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ម៉ាក iphon 6 plush រួច​បាន​ជិះ​ម៉ូតូ រត់​គេចខ្លួន​ចូល​ទៅ​តាម​ផ្លូវ​ទំនប់​សណ្ដរ​ស្ទឹង​៧​មករា ៕

5fb64744-3593-47db-b50b-06d23d635bcc 145b3891-15dc-4c93-b376-2cd42e88e71d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya