ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » បុរស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ កាប់​ប្រពន្ធ យ៉ាង​សាហាវ​

បុរស​មាន​ជំងឺសរសៃប្រសាទ​ម្នាក់ កាប់​ប្រពន្ធ យ៉ាង​សាហាវ​

​ខេត្ត​កំពង់ស្ពឺ ៖ នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ក្រោយ​ពី​បុរស​នោៈ​បាន​ប្រើ​ហឹង្សា​កាប់​លើ​ប្រពន្ធ​យ៉ាង​សាហា​ដោយ​ប្រើកាំ​ប៉ិត​តាំង​តោ ហើយ​បុរស​នោៈ​ត្រូវបាន​អ្នក​ថា​ជា​មនុស្ស​មាន​ជំងឺ​ប្រចាំកាយ​សរសៃប្រសាទ ។
​ប៉ូលីស​ស្រុក​សំរោង​ទង​លោក ឃុត សុផល អធិការ​ស្រុក​បានឲ្យដឹងថា បុរស​ជនល្មើស​ដែល​បាន​ឃាត់​មានឈ្មោះ ភី ចាន់​ថៃ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​(​ជា​មនុស្ស​ប្រសៃ​ប្រសាទ​) នៅ​ភូមិ​ត្រពាំង​គង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ពាក់ព័ន្ធ​ករ ណី​ប្រើ​អំពើហឹង្សា​ក្នុង​គ្រួសារ ដោយ​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​តាំង​តោ​កាប់​ទៅលើ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ ជី សុខ​ជា អាយុ ៣៦​ឆ្នាំ បណ្ដាលអោយ​រងរបួស​ត្រចៀក​ខាងឆ្វេង ដើម​ដៃ​ខាងស្ដាំ និង​រងរបួស​ស្មា​ខាងស្ដាំ ជា​ទម្ងន់​រហូត​ព្យាបាល​ដល់​ពេទ្យ​សម្ភព​ថ្នល់​ទ​ទឺង​កាលពី​វេលា​ម៉ោង ១៧​និង​00​នាទី​នា​ថ្ងៃ​ខែ​ឆ្នាំ​ខាង​លើ ។​អធិការ​បន្ត​ថា​ជនរ​ង​គ្រោះ​បាន​ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​ប្តី​របស់​ខ្លួន​រួចហើយ ហើយ​សមត្ថកិច្ច​និង​ធ្វើ​តាម​ច្បាប់​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​កាំបិត​តាំង​តោ​កាប់​ទៅ​ប្រពន្ធ​របស់​ខ្លួន​ពិតប្រាកដ​មែន ។ ករណីនេៈ​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាប្រ​ឆាំង​ការជួញ​ដូ​មនុស្ស​និង​ការពារ​អ​និតិ​ជន ដើម្បី​ចាត់​តាម​នីតិវិធី ៕

15107295_584283168431204_3435817845344009438_n 15181437_584283141764540_7910032852421408423_n 15181690_584283148431206_5406997625532223534_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya