ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បិទទ្វារ​ទីតាំង​សាលាបង្រៀន​បើកបរ​ឡាន «​ហេង ចំណាន​» ចំនួន​៣​កន្លែង ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ ​

បិទទ្វារ​ទីតាំង​សាលាបង្រៀន​បើកបរ​ឡាន «​ហេង ចំណាន​» ចំនួន​៣​កន្លែង ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ ​

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្នាំ​២០១៦ បាន​ចុះ​បិទទ្វារ​ទីតាំង​សាលាបង្រៀន​បើកបរ​រថយន្ត «​ហេង ចំណាន​» ចំនួន​៣​កន្លែង ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង​ជា​ស្ថាពរ និង​លែង​ឱ្យ​ធ្វើ​អាជីវកម្ម​តទៅទៀត ។​
​ការចុះ​បិទ​នេះ គឺ​បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប ដោយ​ចាប់​បាន​អ្នកគ្រប់គ្រង​សាលា​ម្នាក់ និង​គ្រូ​បង្រៀន​បើកបរ​ម្នាក់ទៀត ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​២៨ តុលា កន្លងមក នៅក្នុង​សាលាបង្រៀន​បើកបរ «​ហេង ចំណាន​» ស្ថិតក្នុង​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ទាក់ទង​នឹង​សិស្ស​កំពុង​រៀន​បើកបរ​រថយន្ត​នៅក្នុង​សាខា​សាលា​ទាំង​៣​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត សម្រេច​ឱ្យ​សិស្ស​សាលា​ទាំងអស់ មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ប្រឡង យក​ប័ណ្ណបើកបរ​ក្នុងនាម​ជា​បេក្ខជនស្វ័យរិន​ដោយ​មិន​បាច់​មាន​លិខិតបញ្ជាក់​ពី​សាខា​សាលា​បើកបរ «​ហេង ចំណាន​» នេះឡើយ ។​
​អនុប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង លោក​គ​ង្គ ឃាង  ដែល​ដឹកនាំ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ខេត្ត បានឱ្យដឹងថា​យោង​តាម​ការប្រជុំ​ឯកភាព​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ក្រោយពី​ពិនិត្យ​ឃើញ​មាន​គ្រូបង្រៀន​បើកបរ​ម្នាក់ និង​អ្នកគ្រប់គ្រង​សាខា​សាលាបង្រៀន​បើកបរ «​ហេង ចំណាន​» ខេត្ត​កំពង់ឆ្នាំង​ម្នាក់​ឈ្មោះ​នៅ សុ​ផា ពាក់ព័ន្ធ​នឹង​ការជួញដូរ​ចែកចាយ​គ្រឿងញៀន ជ្រក​ក្រោម​ស្លាក​សាលា​បើកបរ ទើប​លោក​អភិបាល​អភិបាលខេត្ត បាន​សំរេច​ឱ្យ​បិទទ្វារ​មិនឱ្យ​សាខា​សាលាបង្រៀន​បើកបរ «​ហេង ចំណាន​» ទាំង​៣​កន្លែង ដែល​មាន​ទី​១-​ស្ថិតនៅ​ក្នុង​វ​ភូមិ​សុបិន្ត ឃុំ​ពានី ស្រុក​កំពង់ត្រឡាច​, ទី​២-​ស្ថិតនៅ​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ និង​ទី​តាំងទី​៣-​ស្ថិតនៅក្នុង​ឃុំ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ធ្វើ​អាជីវកម្ម​បន្ត​ទៀត​ទេ​។​
ដោយឡែក ទាក់ទង​នឹង​សិស្ស​ដែល​បង់ប្រាក់​សុំ​រៀន ឬ​សុំ​ប្រឡង​យក​ប័ណ្ណបើកបរ ជាមួយ​សាលា​ខាងលើនេះ សាមីខ្លួន​ត្រូវ​ដោះស្រាយ​ជាមួយ​សាខា​សាលា​បើកបរ «​ហេង ចំណាន​» ទាំង​៣​ទីតាំង​ដោយ​ខ្លួនឯង បើ​មិន​ស្រុះស្រួល​គ្នា​ទេ នោះ​អាច​មាន​សិទ្ធិ​ប្តឹង​ទៅ​តុ​លាករ​ខេត្ត ។
​ពេល​ចាប់ខ្លួន​ឈ្មោះ​នៅ សុ​ផា បាន​នៅក្នុង​សាលា​បើកបរ សមត្ថកិច្ច​ដកហូត​ថ្នាំញៀន​ចំនួន​១៣​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយ ថង់ប្លាស្ទិក ច្រក​ថ្នាំញៀន​មួយ​ដុំ​ធំ និង​លុយ​មួយចំនួន ។ ដោយឡែក​បក្សពួក​គេ​ទាំង​៤​នាក់​ផ្សេង​ទៀត ពេល​ចាប់ខ្លួន​សមត្ថកិច្ច​ដក​ហូត​បាន​ថ្នាំញៀន​១​កញ្ចប់​ធំ និង​៤​កញ្ចប់​តូច រថយន្ត​បង្រៀន​បើកបរ​១​គ្រឿង​និង​ម៉ូតូ​២​គ្រឿង ព្រមទាំង​សម្ភារ​មួយចំនួនទៀត​៕
4d14f8a2-5f51-46c6-9198-f9ce0701ce5e 6d6eec1c-d0b7-4182-b7a9-03059baf5537 314772ef-976d-4603-b431-fe6d5db507a3 bb41c1a3-c803-4080-a980-5ddc66de0613

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya