ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ជំពាក់​លុយ ទៅ​ទារ សង​វិញ​ដំបង​ឫស្សី បែក​ឈាម​ខ្ចាយ​ ​

ជំពាក់​លុយ ទៅ​ទារ សង​វិញ​ដំបង​ឫស្សី បែក​ឈាម​ខ្ចាយ​ ​

ខេត្ត​ស្វាយរៀង​៖ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ភូមិ​ឫស្សី​ព្រៃ ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ។ មាន​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន ព្រោះ​តែ​ប្រើ​អំពើសិង្សា​លើ​ម្ចាស់បំណុល​មក​ទារលុ​យ​ជំពាក់​(៧៥​ម៉ី​ន​រៀល​)​មិន​សង​ក៏​កើត​ជម្លោះ ស្ទុះ​ទាញ​បាន​ដំបង​ឫស្សី​វាយ​សំពង​ទៅ​លើ​ម្ចាស់បំណុល​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​តែម្ដង​។​
​យោងតាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយជ្រំ​បានឲ្យដឹងថា ស្ត្រី​សង្ស័យ​បង្ក​ហិង្សា​មានឈ្មោះ មាស សល់ អាយុ​៥៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូម​ឃុំ​កើតហេតុ ខាងលើ ។ រីឯ​បុរស​រងគ្រោះ ឈ្មោះ​កែវ មុន្នី អាយុ​៥២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់​ភូមិ ឃុំ​ជាមួយគ្នា ដោយ​ត្រូវ​ស្ត្រី​សង្ស័យ​វាយ​ចំ​ក្បាល​១​ដំបង​។​
​បុរសរងគ្រោះ​រៀបរប​ថា កាលពី​ប៉ុន្មាន​ខែ​មុន គាត់​បាន​ឲ្យ​លុយ​ទៅ​ស្ត្រី​សង្ស័យ​ខ្ចី​៧៥​ម៉ី​ន​រៀល ព្រោះ​អង្វរ​ពេក ណាមួយ​យល់ថា អ្នកភូមិផង​របង​ជាមួយ ទើប​គាត់​ឲ្យប្រាក់​ទៅ ។​
​បុរស​រងគ្រោះ​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ស្ត្រី​រូប​នេះ​បាន​សន្យាថា សង​ប្រាក់ ទើប​គាត់​មក​យក ប៉ុន្តែ​ស្រាប់តែ​មាន​ជម្លោះ​ពាក្យសំដី​នឹង​គ្នា ខណៈ​ដែល​ស្ត្រី​រូបនេះ​បាន​ស្រែកថា មិន​មាន​លុយ​ទេ ចាំ​មាន​សិន​យកទៅ​សង ទើប​គាត់​តប​ទៅ​វិញ​ថា មិច​បានជា​កែប្រែ​សម្ដី​និយាយ​បាតដៃ ខ្នងដៃ​អញ្ចឹង​? ដោយ​និយាយ​មិន​ត្រូវ​គ្នា​ធ្វើឲ្យ​ស្ត្រី​ឈ្មោះ​មាស សល់ ខឹង​ក៏​ស្ទុះ​ទាញ​បាន​ដំបង​ឫស្សី​មក​វាយ​សំពង​ចំក្បាល​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម ទើប​ត្រូវបាន​អ្នកភូមិ និង​ក្រុមគ្រួសារ​ឃាត់​ហើយ​សមត្ថកិច្ច​មូលដ្ឋាន​មក​អន្តរាគមន៍ និង​ចាប់ខ្លួន​ស្ត្រី​បង្ក​មក​សាកសួរ និង​យក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង ។​
​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​បង្កហេតុ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយជ្រំ​ចាត់ការ​បន្ត​តាម​ច្បាប់ ៕
15171149_1787470844860406_8111867559047265436_n 15181645_1787470888193735_1684338719466254528_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya