ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ ទៅ​ម៉ងដាក់​ក្នុង​ស្ទឹង ស្រាប់តែ​វិលមុខ​ដួល​បណ្ដាលឲ្យ​ធ្លាក់​ទឹកលង់​ស្លាប់​ ​

បុរស​ម្នាក់ ទៅ​ម៉ងដាក់​ក្នុង​ស្ទឹង ស្រាប់តែ​វិលមុខ​ដួល​បណ្ដាលឲ្យ​ធ្លាក់​ទឹកលង់​ស្លាប់​ ​

សៀមរាប​៖ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ មុនពេល​កើតហេតុ គាត់​បាន​នាំ​ប្តី​ទៅ​ច្រូតស្រូវ ពេល​សម្រាក​ពី​ច្រូតស្រូវ ប្តី​បាន​នាំ​កូន​ប្រុស​ម្នាក់ ទៅ​មើល​ម៉ង ដែល​បាន​ដាក់​នៅ​ទីតាំង​ខាងលើ ពេល​ទៅ​បាន​មួយសន្ទុះ​ស្រាប់តែ​កូនប្រុស​របស់​គាត់ បាន​រត់​មក​ប្រាប់​ម្តាយ និង​អ្នក​ដែល​ទៅ​ច្រូតស្រូវ​ជាមួយ​ឲ្យជួយ​ឪពុក​ខ្ញុំ​ផង គាត់​បាន​ស្រែក​មួយ​អឺ ហើយ​ក៏​ដូល​ទៅ​ក្នុង​ទឹក បន្ទាប់មក​បាន​នាំគ្នា​ទៅ​ជួយ​ភ្លាមៗ​ផងដែរ ពេល​ទៅ​ដល់​ជនរងគ្រោះ​បាន​លិច​ទៅ​ក្នុង​ទឹក​បាត់ ហើយ​បាន​នាំគ្នា​ចុះជួយ​រាវរក​មួយសន្ទុះ​ទើប​ប្រទះឃើញ​សព​។​
​ជនរងគ្រោះ​មានឈ្មោះ ឡែម ប៉េស  អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ចំការចេក ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប រីឯ​កូន​ដែល​បាន​ទៅ​ជាមួយ​ឪពុក​មានឈ្មោះ អ៊ុន រស្មី ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​។
​ក្រោយពី​សមត្ថកិច្ច​នគ​របាល​បាន​ចុះ​ទៅ​ធ្វើ​កោសល្យវិច្ច័យ និង យោង​ទៅ​តាម​ការបំភ្លឺរ​បស់​ប្រពន្ធ​ជនរងគ្រោះ ការស្លាប់​របស់​ជនរ​ង​គ្រោះ​បណ្ដាលមកពី​កើត​ខ្យល់ ហើយ​ដួល​ទៅក្នុង​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់ ខណៈ​ដែល​មិន​មាន​អ្នកណា​ម្នាក​មក​ជួយ​ទាន់ពេលវេលា ៕

ch-00283 ch-00284

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya