ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មិន​ធ្លាប់​ជួប​សោះ ! ជន​របាំងមុខ​ស​ខ្មៅ​ញ៉ាម​លួច​បាន​រាល់ដង​ម្តងនេះ​ម្ចាស់​គេ​តាម​ទាន់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​ ​

មិន​ធ្លាប់​ជួប​សោះ ! ជន​របាំងមុខ​ស​ខ្មៅ​ញ៉ាម​លួច​បាន​រាល់ដង​ម្តងនេះ​ម្ចាស់​គេ​តាម​ទាន់​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​ ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្សពួក​២​នាក់ ដែល​តែងតែ​លួច​ដែក​បាន​ជា​ប្រចាំ​នៅក្នុង​ភូមិ ត្រូវ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ចាប់បាន​ម្នាក់​ពាក់​របាំងមុខ​ស និង​ម្នាក់​ទៀត​ពាក់​របាំងមុខ​ខ្មៅ បាន​រត់​រួច​ខ្លួន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​សមត្ថកិច្ច​បាន​អោយដឹង​ថា ជនសង្ស័យ​មាន​ឈ្មោះ ណែ​ម កែវ​សុវណ្ណ អាយុ​១៩​ឆ្នាំ ហើយ​តែងតែ​លក់​អោយ​ឈ្មោះ អ៊ុយ សុ​ឃីម អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ។​
​វត្ថុ​ដែល​លួច​មាន​បង្អួច​៥​ផ្ទាំង និង​រនាំង​ដែក​ចំនួន​៧ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​យក​មក​ខ្លួន​មក​ប៉ុស្តុ៍នគរបាល​រដ្ឋបាល​ចោម​ចៅ​ជា​បណ្តោះ​អាសន្ន រង់ចាំ​ចាត់ការ​តាម​នីតិវិធី ៕

15037223_1787424451531712_8823645043042187086_n 15078871_1787424478198376_3500720975588458141_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya