ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក​និង​ក្លែង​ឯកសារ ​

ប៉េអឹម​បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​ឆបោក​និង​ក្លែង​ឯកសារ ​

កំពង់ឆ្នាំង​៖  នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​បញ្ជូន​ជន សង្ស័យ​ម្នាក់​ឈ្មោះ សាយ សូ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​និង​ករណី​ក្លែង​ឯកសារ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធ​ធានា​គារ​។​
​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១៨​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៨​វិច្ឆិកា​២០១៦​កន្លង​ទៅ​ថ្មី​នេះ​នៅត្រង់​ចំណុច​ហាង​ការ​ហ្វេ​មួយ​កន្លែង​ស្ថិតក្នុង​សង្កាត់​ខ្សាម​ក្រុង​និង​ខេត្ត​កំពង់ឆ្នាំង​។
​ជន​សង្សយ័​ដែល​ត្រូវបាន​កម្លាំង​កងរា​ជ​អាវុធហត្ថ​ខេត្ត​សហ​ការ​គ្នា​ចាប់​ឃាត់ខ្លួន​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​សាយ សូ មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន់​ឃុំ​ស្រែ​ថ្មី​ស្រុក​រលៀប្អៀរ​ខេត្ត​កំពង់ឆ្នាំង​។
​ការឃាត់ខ្លួន​ជន​សង្សយ័​ឈ្មោះ​សាយ សូ គឺ​អនុវត្តន៍​តាម​ដីការ​លេខ​១៩៥​អយ​ឋ​អោយ​ចូល​ខ្លួន​របស់​លោក​ព្រះរាជអាជ្ញារង​សាលាតំបូង​រាជធានី​ភ្នំពេញ ដោយយោង​តាម​ការស្នើសុំ​ដីការ​បញ្ជា​អោយ​ចូល​ខ្លួន​លេខ​១៣០/០១៦​ចុះ​ថ្ងៃ​ទី​១០​វិច្ឆិការ​២០១៦​របស់​ការរិយាល​យ័ព​តរ័មាន​និង​សន្តិ​សុខ​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។  នា​រសៀល​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ អ្នកយកព័ត៌មាន​យើង​ទទួល​បាន​ថា​ក្នុង​សំណុំរឿង​នេះ​អាច​មាន​អ្នកពាក់ព័ន្ធ​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​នៅ​ពីក្រោយ​ករណី​ជា​ច្រើន​នា​ពេល​កន្លងទៅ​ផង​ដែរ ៕
8e2005a20bdbf2b01525855fae5d011d ch-00286

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya