ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ករណី​សម្លាប់​ស្ត្រី​ម្នាក់

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត ករណី​សម្លាប់​ស្ត្រី​ម្នាក់

(​ក្រចេះ​)៖ ជនសង្ស័យ​រូបនេះ ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ខណៈ​បក្ខពួក​៣​នាក់ ត្រូវ​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ ហើយ​ត្រូវបាន​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​រួចហើយ​ដែរ​។​
​ក្រោយពី​បាន​ទទួល​ដី​ការ​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៦ ដែល​ចេញ​ដោយ​លោកស្រី គឹម សុគន្ធា ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​រះ សាលាដំបូង​ខេត្តក្រចេះ កម្លាំង​នគរបាល​បាន​ធ្វើ​ការស្រាវជ្រាវ រហូត​ឈាន​ទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ ខេន ខន ហៅ​ខ្វង់ ឬ​ខេន ឃ​ង់ អាយុ​២៦​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ស្រែ​ត្រែង ឃុំ ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​
​ស្ដ្រី​ជនរងគ្រោះ​ដែល​ជនដៃដល់​សម្លាប់ មានឈ្មោះ អំ​ផា​ច មុំ អាយុ ៣២ ឆ្នាំ រស់នៅ​ក្នុងភូមិ ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ សម្រាប់​ជន​បង្ក និង​ជន​រួមគំនិត​មាន​ទី​១៖​ឈ្មោះ ប្រែ យ៉​ន អាយុ​៥៦​ឆ្នាំ (​ជា​ប្តី​) ទី​២៖​ឈ្មោះ យ៉យ អេ​ន អាយុ​៥៧​ឆ្នាំ ត្រូវជា​ប្រពន្ធ ចំណែក​ជនដៃដល់ ទី​១៖​ឈ្មោះ ចក់ ណែន អាយុ​២៦​ឆ្នាំ ទី​២៖​ឈ្មោះ ខេន ខន ហៅ ខ្វង់ ឬ ខេន ឃ​ង់ ទើប​តែ​ចាប់​បាន​៕
fn-2016-11-21-17-17-59-0 fn-2016-11-21-17-18-00-4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya