ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ចោរឆក់​បាន​សម្រេច តែ​រត់​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ ​

ចោរឆក់​បាន​សម្រេច តែ​រត់​មិន​រួច​ពី​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ ​

ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ឆក់​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​I PHONE 5s ពី​នារី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូឌុប​មក​ពី​ផ្សារ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំ​ពង្រ ខណ្ឌដង្កោ ។​
​ក្រោយពី​ទទួលបាន​ដំណឹង​ពី​ករណី​ឆក់​នេះ​កើតឡើង លោក​វរសេនីយ៍ទោ ជឹម ស៊ីថា បាន​ទាក់ទង​តាម​វិទ្យុ​ឲ្យ​ដាក់​កំលាំង​ពួនស្ទាក់​ឈាន​ដល់​ការចាប់​ជន​សង្សយ័បាន​ភ្លាមៗ​នៅ​ចំណុច​ផ្លូវ​៧​មករា ភូមិ​ក្រាំង​តា​ផូ សង្កាត់​សក់​សំពៅ ខណ្ឌដង្កោ រាជ​នី​ភ្នំពេញ ។​
​បើតាម​សម្ដី​ស្ត្រី រងគ្រោះ​មាន​ឈ្មោះ មាន លក្ខិណា អាយុ​២៦​ឆ្នាំ មុខរបរ​នៅផ្ទះ​បាន​ប្រាប់​អោយដឹងថា មុនពេល​កើតហេតុ​ដោយ​រូបនាង​បាន​ជិះ​ម៉ូតូឌុប​ចេញ​ពី​ផ្សារ​សិន​ជូ​រី (​ជិត​ព្រលានយន្តហោះ​ពោធិ៍​ជិន​តុង ) ដោយ​ជិះ​តាម​ផ្លូវជាតិ​លេខ​៣ បំណង​ទៅ​ផ្ទះ​វិញ ពេលនោះ នាង​ក៏​បាន​លើក​ទូរ​សព្ទ័​និយាយ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​លែ​ត តាម​មក​ពី​ក្រោយ ហើយក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ័​បានសម្រេច និង​បាន​ជិះ​គេចខ្លួនបំរ៉​ង់​ទៅ​ទិស​ខាងត្បួង ហើយ​នាង​បាន​ស្រែក​អោយ​គេ​ជួយ​។ ស្របពេលនោះ ក៏​បាន​ឮ​ដល់​សម្ថ​ត​កិច្ច​ដែល​ពួនស្ទាក់​នៅ​ទីនោះ​ដេញ​ចាប់​បាន​មក​វិញ​ភ្លាមៗ​តែម្ដង ។​
​លោក​អនុសេនីយ៍ទោ នៅ ទិ​ត្យ នាយផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បានឲ្យដឹងថា ជន​សង្សយ័​ខាង​លើ​ទី​១ ឈ្មោះ អុំ សុធា​រ៉ា អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ប្រាកដ ស្នាក់នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជន​សង្សយ័​ម្នាក់ទៀត មានឈ្មោះ យឹម ចិ​ត្រា អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ។ ចំណែក​ទូរ​សព្ទ័​ដែល​ត្រូវ​ចរ​ឆក់​ត្រូវបាន​សម្ថ​ត​កច្ច​បាន​ប្រគល់​អោយ​នារី​រងគ្រោះ​វិញ​។​
​បច្ចុប្បន្ន​ជន​សង្សយ័​ទាំង​២​នាក់ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឌាន​ខណ្ឌ​ដង្កោ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕

15094498_583972388462282_3952603865864247645_n 15095634_583972408462280_989525969569703070_n 15170936_583972431795611_2834851239575699264_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya