ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ព្រះរាជអាជ្ញា និង​អភិបាល​ខណ្ឌ​ឫស្សីកែវ ចុះ​បិទ​គ្លីនិក «De Beauté Clinic» ក្រោយ​វះកាត់​ពង្រីក​សុដន់​ខ្វះ​បច្ចេកទេស បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ចោល​ប្ដី និង​កូន​៤​នាក់​

ព្រះរាជអាជ្ញា និង​អភិបាល​ខណ្ឌ​ឫស្សីកែវ ចុះ​បិទ​គ្លីនិក «De Beauté Clinic» ក្រោយ​វះកាត់​ពង្រីក​សុដន់​ខ្វះ​បច្ចេកទេស បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ចោល​ប្ដី និង​កូន​៤​នាក់​

(​ភ្នំពេញ​)៖ លោក ស្រី ម៉ា​ក់នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មាន​ការចូលរួម​ពី​លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ដឹកនាំ​អភិបាលរងខណ្ឌ មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ មន្ត្រីនគរបាល​បច្ចេក​ទេស​កោសល្យវិច្ច័យ និង​នគរបាល​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ និង​នគរបាល​ខណ្ឌ​ចំការមន ជាច្រើន​នាក់ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ចុះ​ទៅ​បិទ​គ្លីនិក De Beauté Clinic «​ដឺ​បូ​តេ​» ជា​បណ្តោះអាសន្ន បន្ទាប់ពី​មាន​ហេតុការណ៍ វះកាត់​ពង្រីក​សុដន់ ខ្វះ​លក្ខណៈ​បច្ចេកទេស បណ្ដាលឲ្យ​ស្ត្រី​ម្នាក់​ស្លាប់ បាត់បង់​ជីវិត​ចោល​ប្ដី និង​កូន​៤​នាក់ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត​។
​សូមបញ្ជាក់​ថា គ្លីនិក​ឯកជន​មួយ​នេះ​ដែល​តែងតែ ឮ​ការផ្សាយ​ពាណិជ្ជកម្ម​តាម​វិទ្យុ ទូរទស្សន៍ និង​កាសែត​នោះ មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​កាម​កូស៊ី​ធី ផ្ទះ​លេខ​១៩ ផ្លូវ​លេខ​៣៥៥ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ​ដែល​មាន​លោក ផែ ថុង ជា​នាយក​មន្ទីរពេទ្យ មាន​លិខិតអនុញាត និង​មាន​អាជ្ញា​ប័ន​ត្រឹមត្រូវ សុពលភាព​រយះពេល​៨​ឆ្នាំ គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០១៥​តទៅ​។
​មន្ត្រី​សាលាខណ្ឌ​ឬ​ស្សី​កែវ បានឲ្យដឹងថា មកទល់ពេលនេះ លោក ផែ ថុង នាយក​មន្ទីរពេទ្យ​ឯកជន​មួយ​នេះ នៅ​ពុំទាន់​ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា ជាមួយ​ជនរងគ្រោះ និង​ទ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​នៅឡើយ​ទេ​។​
​សូមបញ្ជាក់​ថា ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់ចោល​ប្តី និង​កូន​៤​នាក់ ខណៈ​ដែល​ព្យាយាម​កែ​ពង្រីក​សុដន់​នៅ​គ្លីនិក (De Beaut é Clinic) ដោយ​ពេទ្យ​ខ្វះ​បច្ចេកទេស នេះ​បើ​តាម​ការរៀបរាប់​របស់​ប្តី​ស្ត្រី​រងគ្រោះ​។ ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ រស់ សុខ​នី អាយុ​៣៦​ឆ្នាំ មានកូន​៤​នាក់ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ក្រចេះ​។​
​ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ថា​៖ មុន​ហេតុ​ការណ៌​ដែលប ណ្តា​ល​ឲ្យ​ប្រពន្ធ​របស់​លោក​ស្លាប់​បែបនេះ គឺ​ប្រពន្ធ​របស់​គា ត់​បាន​មើល Page Facebook របស់​គ្លីនិក​មួយ​ដែលមាន យីហោ (​ដឹ​បូតេ​) នៅ​ជិត​រង្វង់​មូល​កាំកូ​បាន​ផ្សាយ​ពី​វិធី​កែស ម​ម្ផ​ស្ស​គឺ​ពង្រីក​ដើមទ្រូង​(​សុដន់​)​ឃើញ​ដូចនេះ ប្រពន្ធ​របស់ លោក​បាន​ពិភាក្សា​គ្នា ជាមួយ​លោក ដើម្បី​ទៅ​កែ​សម្ផស្ស​នៅ គ្លីនិក​ខាងលើ លោក​ក៏​យល់ព្រម​ឲ្យ​ប្រេព​ន្ធ​របស់​លោក ទៅ កែ​ពង្រីក​ដើមទ្រូង​ដោយ​ស្ត្រី​រងគ្រោះ​បាន Call ទៅ​ដោយ​កែ ពង្រីក ក្នុង​តំលៃ​៣០០០​ដុល្លារ បន្ទាប់​ពី​និយាយ​ត្រូវ​គ្នា​ហើ យ​ប្តី​បានដឹកស​ប្រពន្ធ​ដែល​ជា​ស្ត្រី​រងគ្រោះ​ពី​ក្រចេះ មក​ភ្នំពេ ញ​។​លុះ​មកដល់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ជា​ថ្ងៃ​ណាត់​គ្លីនិក​ខាងលើ​បាន​ធ្វើ​ការវះកាត់​សុដន់​។
​ក្រោយ​ពី​វះ​បាន​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា គឺ​ខាង​ស្ត្រី​រងគ្រោះ ខាងលើ​មាន​អាការៈ​ធ្ងន់ធ្ងរ​បំផុតក៏​ខាង​គ្លីនិក​ខាងលើ​ដោះដៃ មិន​ព្រម​ទ​ទួ ល​ខុសត្រូវ​លើ​ការវះកាត់​កែច្នៃ​ពង្រីក​សុដន់ របស់​ស្ត្រី​រង គ្រោះ​នោះទេ គឺ​បាន​ប្រាប់​គ្រួសារ​របស់ ជនរងគ្រោះ​ឲ្យ​ដឹក ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​មួយ​ទៀត ដែល​មាន​យីហោ ICU មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៥ ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំ នប់​ទឹក ខណ្ឌចំការមន លុះ​ដឹក​ស្ត្រី​រងគ្រោះ​មក​ដល់​គ្លីនិក នេះ​, ខាង​គ្លីនិក​បាន​ពិនិត្យមើល​អ្នកជំងឺ បន្ទាប់​ពី​និត្យ​រួចហើ យ​គ្រូពេទ្យ​បាន​ប្រាប់​ទៅ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ថា គ្មាន សង្ឃឹម​រស់​ទេ​ព្រោះ​ខាង​គ្លីនិ​កដឹ​បូតេ​ចាក់​ថ្នាំ​សណ្តំ​បាន​ស៊ី​សួត​ស​តំរង់​នោម និង​ថ្លើម​អស់​អា​លីង​ហើយ​។ រហូតដល់​ម៉ោង ជាង​៤៖៤០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី ខាងលើ​ក៏​បាន​ស្លាប់ចោល​ប្តី និង​កូន​បួន​នាក់​តែម្តងទៅ​៕
15032338_583962001796654_2243853254754143356_n 15136005_583962011796653_4164427497598541323_n 15192629_583961988463322_4776211037344194249_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya