ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឪពុក​-​កូន​២​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ សង្ស័យ​ពាក់ព័ន្ធ ករណី​បាញ់សម្លាប់​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់

ឪពុក​-​កូន​២​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សួរនាំ សង្ស័យ​ពាក់ព័ន្ធ ករណី​បាញ់សម្លាប់​បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់

(​ពោធិ៍សាត់​)៖ កម្លាំង​នគរបាល​ខេត្ត​ពោធិ៍សាត់ និង​កម្លាំង​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ឪពុក និង​កូន​២​នាក់ យក​ទៅ​សួរនាំ​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​បាញ់សម្លាប់ បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់ ដែល​កំពុង​បិទទ្វា​របង ដើម្បី​កុំឲ្យ​គោក្របី ទៅ​ស៊ី​ដំណាំ​គេ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោល​គោ​ក្បែរ​ផ្ទះ​ជនរងគ្រោះ ខាងត្បូង​ផ្លូវ​រថភ្លើង ៣​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រៃ​ឱ​ម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​
​ជនសង្ស័យ​ទាំង​២​នាក់ ឪពុក និង​កូន​ត្រូវបាន​សមត្ថកិច្ច ហៅ​ទៅ​សួរនាំ​តាំងពី​ថ្ងៃ​ម្សិលមិញ រហូតមក​ដល់​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ តែ​មិន​ទាន់​ធ្វើការ​ចោទប្រកាន់ និង​សម្រេច​យ៉ាងណា​នោះ​ទេ​។​
​មន្ដ្រី​នគរបាល​បានឲ្យដឹងថា ជនរងគ្រោះ ដែល​ត្រូវ​ឃាតក​បាញ់​នឹង​កាំភ្លើង AK-47 ចំនួន ៤​គ្រាប់ ខុស​១​គ្រាប់ និង​ត្រូវ​៣​គ្រាប់​ចំ​ត្រចៀក​ធ្លាយ​ខួរ និង​ក្រោម​ក្លៀក​ខាងស្តាំ​នោះ មានឈ្មោះ សុះ ទា អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​។​
​ក្រោយ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​ទៅដល់​កន្លែងកើតហេតុ និង​ពិនិត្យ​ស្រាវជ្រាវ​បន្ត​បន្ទាប់ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​រួចមក ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ឪពុក និង​កូន ដែល​ប៉ុន្មាន​ថ្ងៃ​កន្លងមក ធ្លាប់​ទាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ ទី​១-​ឈ្មោះ ឡុង ឈឺ​ន អាយុ​៥៧​ឆ្នាំ ជា​អតីត​យុទ្ធជន (​ជា​ឪពុក​) និង​ទី​២-​ឈ្មោះ ឡុង ប៊ុនធឿន អាយុ​២៣​ឆ្នាំ ជា​កសិករ (​ជា​កូន​) រស់នៅ​ភូមិ​សង្កាត់​ជាមួយ​ជនរងគ្រោះ​។​
​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បានឲ្យ​ដឹង​ផងដែរ​ថា ជនរងគ្រោះ​មាន​គោ​ក្របី​ជាច្រើន ហើយ​ធ្លាប់​លែង​គោ​ក្របី​ស៊ី​ដំណាំ​របស់​ពួកគេ​។ ជាមួយគ្នានេះ ជនរងគ្រោះ​ក៏​ធ្លាប់​កាង​ដីព្រៃ​នៅ​ចំណុច​ជ​ន្ទ​ល់​កូន មិន​ឲ្យ​នរណា​វាទទី​យក​ផងដែរ ពោល​គឺ​សម្រាប់​តែ​ម្នាក់ឯង​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៧០​នាក់ មក​ប្តឹង​តវ៉ា​សុំ​ដោះលែង​ជនសង្ស័យ​ទាំង ២​នាក់ ឪពុក និង​កូន ជា​ការឆ្លើយតប​សមត្ថ​កិច្ច​នឹង​បន្ត​សួរចម្លើយ តាម​នីតិវិធី​បន្តទៀត ខណៈ​ដែល​មិន​ទាន់​មាន​ភស្តុ​ង​តាង​ជាក់ស្តែង ដើម្បី​ចោទប្រកាន់​ជនល្មើស​៕

15073538_583983128461208_2264677936794431756_n 15095033_583983161794538_782791055857542550_n fn-2016-11-20-16-12-46-4-600x800

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya