ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​លោតទឹក​សម្លាប់ខ្លួន ៣​ថ្ងៃ​ក្រោយ​ទើប​រកឃើញ​ ​

បុរស​ម្នាក់ សំរេចចិត្ត​លោតទឹក​សម្លាប់ខ្លួន ៣​ថ្ងៃ​ក្រោយ​ទើប​រកឃើញ​ ​

កណ្តាល ៖ នៅ​ម៉ោង​ប្រមាណ​១៧​និង​៣០​នាទី ថ្ងៃទី​១៩ ខែ​វិច្ឆិកា​នេះ ស្ថិត​នៅ​ចំណុច​កំពង់ទឹក​តា​នុត ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តណ្តាល​។​
​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា ឈ្មោះ សន ចិន្ដា ហៅ ប៉ោង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ តែង​ខ្លួន​ជា​មនុស្ស​ស្រី មាន​ទីលំនៅ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ កន្លង​មក​ជនរងគ្រោះ​ច្រើន​តែ​ដើរ ចេញពី​ផ្ទះ​មិន​ប្រាប់​ឪពុក​ម្តាយ នៅពេល​កើតហេតុ​ជនរងគ្រោះ មាន​សភាព​ស្រវឹងស្រា បាន​រត់​តាម​មាត់ច្រាំង​ទន្លេ ហើយ​ស្រែក​ថា​លា​ហើយៗ ពេលនោះ​ឈ្មោះ សួស ណា​រី ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ ឃើញ​ជនរងគ្រោះ​លោត​ចុះ​ក្នុង​ទឹក​ទន្លេមេគង្គ​បាត់ ឃើញ​អណ្តែត​តែ​ស្បែកជើង ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ ចេញ​ទូក​ជួយ​រក​ជនរងគ្រោះ​តែង​រក​មិនឃើញ​។​
​ភ្លាម​នោះ​ដែរ​ប្រជាពលរដ្ឋ បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​ស្រុក ឲ្យ​សហការ​ជួយ​រក តែ​រក​មិនឃើញ ក្រុម​គ្រួសារ​រងគ្រោះ​នៅ​បន្ត​រក​ជនរងគ្រោះ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​នេះ នៅ​ម៉ោង​៥៖៣០​នាទី ទើប​ឃើញ​សព​ជនរងគ្រោះ​បាន​ផុស​អណ្តែត នៅ​ចំណុច​កំដរ​ភូមិ​ពុក​ឬ​ស្សី ក្រោម​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ពី​កន្លែងកើតហេតុ ៕
15085497_1727077460945804_8359674849393899212_n 15095092_1727077434279140_4588334472876721558_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya