ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » តូចចិត្តប្រពន្ធរត់ចោលដាច់ចិត្តចងកសម្លាប់ខ្លួន

តូចចិត្តប្រពន្ធរត់ចោលដាច់ចិត្តចងកសម្លាប់ខ្លួន

ស្រុក​កៀនស្វាយ​៖​កើតហេតុ​ថ្ងៃទី​២០​ខែ​១១​ឆ្នាំ​២០១៦​វេលា​ម៉ោង​១៨​និង​៣០​នាទី​នៅ​ចំនុច​ភូមិ​ស្តៅកន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។ ជនរងគ្រោះ​ឈ្មោះ ឈុំ ប៊ុន​ណា​រ៉ា ហៅ​ងុ​យ ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ​(​ខ្មែរ​) មុខរបរ​កសិករ​មា​ន​ទីលំនៅ​ភូមិ​ស្តៅកន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល (​ស្លាប់​) ។ សភាព​នៃ​រឿងហេតុ នៅ​ថ្ងែ​ខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​ឈ្មោះ ជុំ សាវឿន ភេទ​ស្រី អាយុ​៥១​ឆ្នាំ​ត្រូវ​ជា​បងស្រី​ជនរងគ្រោះ កំពុង​អង្គុយលេង​នៅ​ខាង ក្រោមផ្ទះ​របស់​ខ្លួន​ហើយ​មើល​ទៅ​ផ្ទះ​ប្អូន​មិនឃើញ​មាន​មនុស្ស​នៅ​ក៏​បាន​ដេញ​ក្មួយប្រុស​ឈ្មោះ​យ​ន សំណាង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​អោយទៅ​មើល​តែ​ក្មួយ​មិន​ព្រមទៅ បាន​មួយសន្ទុះ​ក្រោយមក​គាត់​ក៏​បាន​ដើរ​ទៅ​មើល​ដោយ​ខ្លួនឯង ពេល​ទៅដល់​ផ្ទះ​ប្អូន​បិទ​ភ្លេឺង​ងងឹត​ហើយ​បិទទ្វារ​ជិត​តែ​មិន​ចាក់​គ្រលិះ​ខាង​ក្នុង​ពេលនោះ​គាត់ក៏​បាន​ច្រាន​ទ្វារ​ផ្ទះ​រួច​ច្របាច់​ភ្លេឺង​ពិលមើ​លខាង​ក្នុង​ផ្ទះ​ក៏​ប្រទះ​ឃើញ​ប្អូនប្រុស​ឈ្មោះ​ឈុំ ប៊ុន​ណា​រ៉ា ហៅ​ងុ​យ បាន​ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​រាយ​ការណ៏ប្រាប់​សមត្តកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបា​ល​ដីឥដ្ឋ​។ ក្រោយ​ទទួលបាន​ពត័មាន​កំលាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កំលាំង​ជំនាញ អាជ្ញាធរ​មូលដ្នាន គ្រូពេទ្យ​ប្រចាំ​ឃុំ​ដីឥដ្ឋ​នឹង​ក្រុម​គ្រួសារ​បាន​ចុះ​ពិនិត្យ​សាកសព​នឹង​បាន​បញ្ជ​ក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​​ចង​ក​ប្រាកដ​មែន ដោយ​យក​ខ្សែ​គោ​ពណ៍​ខ្មៅ​ប្រវែង​០.៨០​ម៉ែត្រ​ចង​ជាប់​នឹង​ធ្នឹម​ផ្ទះ​ក្រោយ​ពិនិត្យ​​រួច​សព​បាន​ប្រគល់​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​ឈ្មោះ​ជុំ សាវឿន ត្រូវ​ជា​បងស្រី​ជនរងគ្រោះ​ឈ្មោះ​ឈុំ ប៊ុណ្ណា​រ៉ា ហៅ​ងុ​យ បាន​ប្រាប់​សមត្តកិច្ច​អោយដឹងថា​មុនពេល​កើតហេតុ​គឺ​កាលពី​ថ្ងៃ​ទី​១១​ខែ​វិ​ច្ចកា​ឆ្នាំ​២០១៦​កន្លងទៅ​ប្អូនប្រុស​របស់​គាត់​ឈ្មោះ​ឈុំ ប៊ុន​ណា​រ៉ា​ហៅ​ងុ​យ​គឺ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ដែល​មានឈ្មោះ​ហែម សុភ័ណ្ឌ អាយុ​៣៥​ឆ្នាំ​នឹង​បាន​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​បន្តិចបន្តួច​ផង​រួច​ហើយ​ប្រពន្ធ​បាន​ចុះចេញ​ពី​ផ្ទះ​រហូត​ទៅ​នៅ​ផ្ទះ​ម្តាយ​ហើយ​ប្អូនប្រុស​របស់​គាត់​បាន​តា​ម​សុំ​ការ​អភ័យទោស​ពី​ប្រពន្ធ​នឹង​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​តែ​ប្រពន្ធ​មិន​ព្រម មិន​ស្មាន​ដល់​ថា​ប្អូនប្រុស​របស់​គាត់​ដាច់ចិត្ត​ចង​ក​សម្លាប់​ខ្លួន​អញ្ចឹង​សោះ ៕
15073286_603810253140249_6446093387463413526_n 15085706_603810273140247_8098839068044053918_n 15192713_603810293140245_3627222433131601199_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya