ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ករណី​រំលោភ​ក្មេង​ស្រី​ជា​អ​និតិ​ជន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជន សង្ស័យ​ម្នាក់ ករណី​រំលោភ​ក្មេង​ស្រី​ជា​អ​និតិ​ជន​ ​

ភ្នំពេញ​៖ កាលពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ បាន​ឃាត់​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្ដឹង តាម​ទូរស័ព្ទ​ពី​ម្ចាស់​ផ្ទះជួល​ថា មាន​អ្នក​ជួល​បន្ទប់​ចាប់ បង្ខាំង​ក្មេងស្រី​ជា​អ​និតិ​ជន ទុក​រំលោភ ចំណុច​បន្ទប់​ជួល​លេខ​៥C ផ្លូវ​បេតុង ក្រុមទី​៥ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​
​ក្រោយពេល​ទទួល​បណ្តឹង តាម​ទូរស័ព្ទ​ពី​ម្ចាស់​ផ្ទះជួល​ឈ្មោះ អ៊ឹម ឈួ​ង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ថា មាន​អ្នក​ជួល​បន្ទប់​បង្ខាំង ក្មេង​ស្រី​នៅ​ក្នុង​បន្ទប់ ភ្លាម​នោះ​កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​ឬ​ស្សី​កែវ បាន​ចុះ​ទៅ​កន្លែងកើតហេតុ សហការ​ជាមួយ​ម្ចាស់​ផ្ទះជួល ធ្វើការ​ត្រួតពិនិត្យ​បន្ទប់​លេខ​៥C ឃើញ មាន​ក្មេងស្រី ប្រាកដ​មែន និង​បុរស​វ័យ​ចំណាស់​ម្នាក់ រួច​សមត្ថកិច្ច​បាន​នាំ​អ្នក​ទាំង​ពីរ មក​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការសាកសួរ ។​
​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ច ជ ន អាយុ​១៣​ឆ្នាំ  ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ ជួល​សង្កាត់​ទួល​សង្កែ មុខរបរ​នៅផ្ទះ​ជនសង្ស័យ​ឈ្មោះ ឈង់ សំ​ឆៃ ហៅ​ម៉ាប់ អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវបេតុ ក្រុមទី​៥ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ មុខ​រត់​ម៉ូតូឌប់ ៕
1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya