ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព សម្ពោធ​ផ្លូវជាតិ​លេខ​៧៦

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតីភាព សម្ពោធ​ផ្លូវជាតិ​លេខ​៧៦

(​រតនគីរី​)៖ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ​៧៦ ប្រវែង​១៧២​គីឡូម៉ែត្រ ពី​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី ដល់ តា​អង ខេត្ត​រតនគីរី ក្រោម​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច ៖
* សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​លើកឡើងថា លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម មិន​បាន​ផ្តល់​ដំណឹង​ជូន​សម្តេច អំពី​អាកាសធាតុ ពេល​សម្តេច​ហោះ​តាម​ឧទ្ធម្ភាគចក្រ ទៅកាន់​ខេត្ត​រតនគីរី នៅ​ព្រឹក​ថ្ងៃនេះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​សារជាថ្មី​អំពី​រថយន្ត​កាត់ត​ល្មើសច្បាប់ ត្រូវ​ឃាត់ទុក​កុំឲ្យ​ធ្វើដំណើរ ព្រោះ​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកដទៃ​។ សម្តេច​តេជោ ក៏បាន​អំពាវនាវ​សារ​ជា​ថ្មី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរាច​រណ៍​ក្នុងការ​ធ្វើ​ដំណើរ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​មិត្ត​ចិន ដែល​បាន​សហការ និង​ជួយ​ដល់​ការអភិវឌ្ឍន៍​ផ្លូវថ្នល់​នៅ​កម្ពុជា​។​
* សម្តេច​តេជោ ហ៊ុន សែន បានប្រកាស និង​អំពាវនាវ​ជា​ថ្មី​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ព្រោះ​នៅ​សល់​តែ​ប៉ុន្មាន​៨​ថ្ងៃ​ប៉ុណ្ណោះ​។ ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ដើម្បី​យើង​ទទួលបាន​សិទ្ធិ​ជា​ពលរដ្ឋ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ប្រទេស​។​
* សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្ត​អំពាវនាវ​ដល់​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ដល់​កសិករ​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួកគាត់ ខណៈ​តម្លៃ​ស្រូវ​កំពុង​ធ្លាក់ចុះ​។​
* សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា ចិន​មិនមែនជា​ប្រទេស​ដែល​ខ្វះ​អង្ករ​នោះទេ ប៉ុន្តែ​មិត្ត​ចិន​មាន​ការយោគយល់​ដល់​កម្ពុជា ដែល​កន្លង​ទៅ​១០​ម៉ឺន​តោន ហើយ​ពេលនេះ​កើន​ដល់​២០​ម៉ឺន​តោន​។ សម្តេច​តេជោ ហ៊ុន សែន ហាម​មិនឱ្យ​ឈ្មួញ​អង្ករ​រកស៊ី​លក់​ផ្លូវ រឿង​នាំចេញ​អង្ករ​ទៅ​បរទេស​។​
* នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេជោ ហ៊ុន សែន នឹង​ចូលរួម​ប្រជុំ​សភាពេញអង្គ​ពេលព្រឹក ហើយ​ត្រូវ​ហោះ​ទៅ​សៀមរាប​នៅ​ពេល​ល្ងាច ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​ត្រីកោណ​អភិវឌ្ឍ កម្ពុជា​-​ឡាវ​-​វៀតណាម នៅក្នុង​ខេត្ត​សៀមរាប​។​
* សម្តេច​តេជោ ហ៊ុន សែន បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា នៅវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃនេះ​។ សូម​អរគុណ​ចំពោះ​ការ​ទស្សនា​ការផ្សាយ​ផ្ទាល់​៕

fn-2016-11-21-09-31-37-0 fn-2016-11-21-09-32-03-1 fn-2016-11-21-09-37-17-0 fn-2016-11-21-09-37-17-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya