ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅកាន់​តុលាការ ករណី​ក្មេងស្ទាវ​មាន​ជម្លោះ​ជាមួយ​ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា

កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅកាន់​តុលាការ ករណី​ក្មេងស្ទាវ​មាន​ជម្លោះ​ជាមួយ​ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក្មេងស្ទាវ​ដែល​មាន​ជម្លោះ​ជាមួយ​ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា ត្រូវបាន​កម្លាំង​អាវុធហត្ថ​បញ្ជូន​ទៅកាន់​តុលាការ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​បាន​ឃុំខ្លួន និង​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​អស់​រយៈពេល​២​ថ្ងៃ​។​
​អំពាវនាវ​ដល់​សាធារណជន​មជ្ឈដ្ឋាន​ទូទៅ ព្រមទាំង​សាច់ញាតិ​ខាង​លោក​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង និង​ខាង​ភាគី​ក្មេងស្ទាវ ដែល​បាន​មាន​ជម្លោះ​ជាមួយគ្នា សូម​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ដែល​ពេល​នេះ​មន្ដ្រី​ជំនាញ កំពុង​ធ្វើការ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កង​រាជ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​រក​ភាពយុត្តិធម៌​ជូន​ភាគី​ទាំង​២ តាម​ច្បាប់​ឲ្យខាងតែបាន​។​
​បន្ទាប់ពី​មាន​ជម្លោះ និង​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ក្រុងភ្នំពេញ​, ក្មេងស្ទាវ​ដែល​បាន​ប្រើ​ពាក្យសម្ដី​មិន​សមរម្យ ទៅលើ​មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្តមសេនីយ៍​ផ្កាយ​៣ ន​ន្ទ សុខា ត្រូវបាន​មន្ត្រី​អាវុធហត្ថ​បញ្ជាក់ នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​ថា បន្ទាប់​ពី​ពិនិត្យ​តាមដាន​ទឹកនោម​ឃើញថា យុវជន​នោះ​បាន​ប្រើប្រាស់​គ្រឿងញៀន ៕

fn-2016-11-18-19-40-08-1 fn-2016-11-19-10-39-22-1 fn-2016-11-21-09-12-07-0 fn-2016-11-21-09-14-43-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya