ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់​របួសធ្ងន់ ​

ឡាន​បុក​ម៉ូតូ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​ម្នាក់​របួសធ្ងន់ ​

កំពត​៖ កាលពី​ម៉ោង​៤​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ចំណុច​មុខ​ក្លោងទ្វារ​ចូល​វត្ដ​ភ្នំ​ស លើ​កំណាត់​ផ្លូវជាតិ​លេខ ៣(​កំពត​-​ភ្នំពេញ​) ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្មុំ  ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។
គ្រោះថ្នាក់​ចរាចរ​នេះ​បង្កឡើង រវាង​រថយន្ដ​និង​ម៉ូតូ​ដែល មាន​ទិសដៅ​ផ្ទុយគ្នា ដោយ​រថយន្ដ​បង្ក ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឪឡឹក ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​។​ក្រោយ​កើតហេតុ រថយន្ដ​នេះ រត់​គេចខ្លួន​សំដៅ ចូល​ក្រុង​កំពត​បាត់ស្រមោល ។
​ចំណែក​ម៉ូតូ​ជន​រង​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​1C-0379  មិនដឹង​អ្នកបើក​មួយណា បាន​ស្លាប់​១ និង​របួសធ្ងន់​១​នាក់ ។ ជនរងគ្រោះ​ទី​១.​ឈ្មោះ​បុង អៃ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឃ្មុំ​ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្ត​កំពត (​របួសធ្ងន់​) ក្រោយ​ហេតុការណ៍៍ ត្រូវបាន​គេ​ដឹកយក​ទៅ​មន្ទី រ​ពេទ្យ​បង្អែក​ខេត្ត​កំពត និង​ទី​២.​ឈ្មោះ​កែវ រតនា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​) ៕

0fe7b45e09818681929b8353c448775e 965 966

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya