ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​ឃាត់ខ្លួន​៥​នាក់ លួច​បង្កប់​ឈើ​ក្រញូង​៩​តោន ក្នុង​ឡាន​ស៊ីទែន ដឹក​ហ្គាស ​

កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប បង្ក្រាប​ឃាត់ខ្លួន​៥​នាក់ លួច​បង្កប់​ឈើ​ក្រញូង​៩​តោន ក្នុង​ឡាន​ស៊ីទែន ដឹក​ហ្គាស ​

សៀមរាប​៖ កាលពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នៅមុខ​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​កន្តួត​ខ្នា​ក្រៅ ក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ រថយន្ត​បង្កប់​ឈើ​នេះ កម្លាំង​រដ្ឋបាល​ព្រៃឈើ នឹង​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​តាមដាន​យូរ​មក​ហើយ ទើប​នឹង​ចាប់​បាន ហើយ​ឈើប្រណិត​ទាំងនេះ ដឹក​ចេញពី​ភូមិសាស្ត្រ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ ។​
​ឈើ​ក្រញូង​ទាំងអស់នេះ មាន​រហូតដល់​ជិត​៩​តោន បច្ចុប្បន្ន​ខាង​រដ្ឋបាល​ព្រៃឈើ កំពុង​រក​កន្លែង​ទុកដាក់ នឹង​រាប់​ជាក់ស្តែង ដើម្បី​ចាត់ការ​តាមច្បាប់ ឯ​ជនសង្ស័យ​ទាំង​៥ កំពុង​កសាង​សំណុំរឿង បញ្ជួន​ខ្លួន​ទៅ​កាន់​តុលាការសា​លា​ដំបូង​ខេត្តសៀមរាប​។​
​ម្ចាស់​ឈើ​ក្រញូង​នេះ គឺ​របស់​ជនជាតិ​វៀតណាម ឈ្មោះ​យាយ​ម៉ា​យ នឹង​យាយ​ដឿង ជា​អ្នក​ប្រមូល​ទិញ​ឈើ​ដ៏​ល្បី ឈ្មោះ​នៅ​ខេត្ត​ឧត្តរមានជ័យ​៕

944 947 f12fcdecd711d254f1b9de5ec987c486

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya