ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » បើក​បរទាំង​ឥទ្ធិពល​គ្រឿង​ស្រវឹង ដូច​ប្រមាថ​ជីវិត​ខ្លួនឯង​និង​អ្នក​ដទៃ ស្លាប់​២​នាក់ របួស​ម្នាក់​ ​

បើក​បរទាំង​ឥទ្ធិពល​គ្រឿង​ស្រវឹង ដូច​ប្រមាថ​ជីវិត​ខ្លួនឯង​និង​អ្នក​ដទៃ ស្លាប់​២​នាក់ របួស​ម្នាក់​ ​

ខេត្ត​កណ្ដាល​៖ កាលពី​វេលា​ម៉ោង ២២​និង​១០​នាទី​យប់ ថ្ងៃទី​២០​វិច្ឆិកា​២០១៦​នៅ​ចំណុច​ភូមិ​គោក​អណ្តែត ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​គ្រីស ពណ៍​ក្រហម ពាក់​ស្លាក​លេខ ក​៦៥៨៦.​ភព​១ បើកបរ​ដោយ​ឈ្មោះ មាំ​ង ផល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល ធ្វើដំណើរ​ក្នុងទិសដៅ ពី​កើត​ទៅ​លិច ពេល​មកដល់​ចំណុច​កើតហេតុ​ក៏ មាន​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​C ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AW-1943 បើកបរ​ដោយ ឈ្មោះ​នី និត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ រួម​ដំណើរ​ដោយ​ឈ្មោះ សារូ សារ៉ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ ឃុំ មាន​ទីលំនៅ​ភូមិ​អង្គ​ស្វាយចេក ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជាមួយគ្នា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ដោយ​ល្បឿន​លឿន និង​ស្ថានភាព​ស្រវឹង ហើយក៏​បាន​រេ​ចង្កូច ទៅ​បុក​ម៉ូតូ ហុងដា​គ្រីស​បណ្ដាល ដួល​ទាំង​០២​គ្រឿង ស្លាប់​ឈ្មោះ​មាំ​ង ផល និង​ឈ្មោះ នី និត នៅ​នឹង​កន្លែងកើតហេតុ ឯ​ឈ្មោះ សារូ សារ៉ន របួសធ្ងន់ បាន​បញ្ជូន​ទៅ​ព្យាបាល បណ្តោះអាសន្ន​នៅ​មណ្ឌល​សុខភាព​ក្រាំង​យ៉ូវ ចំណែក​ម៉ូតូ​ទាំង ០២​គ្រឿង​ខូចខាត​ធ្ងន់ ។​
​ក្រោយ​ពី​កម្លាំង​ជំនាញ​និង​កម្លាំង​ប៉ុស្តិ៍ ពិនិត្យ​វាស់​ចប់សព្វគ្រប់ ក៏​បាន​ប្រគល់​សព ជូនទៅ ក្រុមគ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រព​ពៃ​ណី ចំណែក​វត្ថុតាង ត្រូវបាន​យក​មក​រក្សា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​កសាង​សំណុំរឿង​ទៅ​តាម​និតិ​វិធី​ច្បាប់​៕
2016-11-21_06-35-24 15181295_1787001298240694_4119683769905867056_n fb_img_1479682561465

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya