ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់ ត្រូវបាន​ឃាតក​បាញ់​៤​គ្រាប់ ស្លាប់ សង្ស័យ​ករណី​គំនុំ

បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់ ត្រូវបាន​ឃាតក​បាញ់​៤​គ្រាប់ ស្លាប់ សង្ស័យ​ករណី​គំនុំ

(​ពោធិ៍សាត់​)៖ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​បោស​តា​ដុង ក្រោយ​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ព្រៃ​ឱ​ម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​
​ជនរងគ្រោះ​ដែល​ត្រូវ​ឃាតក​បាញ់សម្លាប់​ចំនួន​៤​គ្រាប់ ខុស​១​គ្រាប់ និង​ត្រូវ​៣​គ្រាប់​នោះ មានឈ្មោះ សុះ ទា អាយុ​៦៤​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ក្រោយ​មាន​ការ​ផ្ទះ​អាវុធ​ចំនួន ៤​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ អះអាងថា ជា​ករណី​គុំនំ ទើប​បណ្តាលឲ្យ​មាន​ករណី​ឃាតកម្ម​នេះ​កើតឡើង ដែល​ជនល្មើស​ប្រើ​អាវុធ​ម៉ាក​AK-47​។​
​បច្ចុប្បន្ន​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​យ៉ាង​ក្តៅគគុក ដើម្បី​ចាប់ខ្លួន​ឃាតក​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ដោយឡែក​ជន​គ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
fn-2016-11-20-16-12-45-2 fn-2016-11-20-16-12-46-4 fn-2016-11-20-16-13-13-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya