ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » គ្លីនិក​វះកាត់​ពង្រីក​សុដន់​ខ្វះ​បច្ចេកទេស បណ្តាលឲ្យ​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ស្លាប់ ចោល​ប្តី និង​កូន​៤​នាក់

គ្លីនិក​វះកាត់​ពង្រីក​សុដន់​ខ្វះ​បច្ចេកទេស បណ្តាលឲ្យ​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​ស្លាប់ ចោល​ប្តី និង​កូន​៤​នាក់

(​ភ្នំពេញ​)៖ ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់​ថា មុន​ហេតុការណ៍​ដែល​បណ្តាល​ឲ្យ​ប្រពន្ធ​របស់​លោក​ស្លាប់​បែបនេះ គឺ​ប្រពន្ធ​របស់​គាត់​បាន​មើល Page Facebook របស់​គ្លីនិក​មួយ​ដែល​មាន​យីហោ (​ដឹ​បូតេ​) នៅ​ជិត​រង្វង់​មូល​កាំកូ​បាន​ផ្សាយ​ពី​វិធី​កែ​សម​ម្ផ​ស្ស​គឺ​ពង្រីក​ដើមទ្រូង​(​សុដន់​)​ឃើញ​ដូចនេះ ប្រពន្ធ​របស់​លោក​បាន​ពិភាក្សាគ្នា ជាមួយ​លោក ដើម្បី​ទៅ​កែ​សម្ផស្ស​នៅ​គ្លីនិក​ខាងលើ លោក​ក៏​យល់ព្រម​ឲ្យ​ប្រេព​ន្ធ​របស់​លោក ទៅ​កែ​ពង្រីក​ដើមទ្រូង​ដោយ​ស្ត្រី​រងគ្រោះ​បាន Call ទៅ​ដោយ​កែ​ពង្រីក ក្នុង​តំលៃ​៣០០០​ដុល្លារ បន្ទាប់​ពី​និយាយ​ត្រូវ​គ្នា​ហើយ​ប្តី​បាន​ដឹក​ស​ប្រពន្ធ​ដែល​ជា​ស្ត្រី​រងគ្រោះ​ពី​ក្រចេះ មក​ភ្នំពេញ​។​
​ស្ត្រី​វ័យ​៣៦​ឆ្នាំ​ម្នាក់​បាន​ស្លាប់ចោល​ប្តី​និង​កូន ខណៈ​ដែល​ព្យាយាម​កែ​ពង្រីក​សុដន់​នៅ​គ្លីនិក (De Beauté Clinic) ជិត​រង្វង់​កាំកូ​ស៊ីធី ដោយ​ពេទ្យ​ខ្វះ​បច្ចេកទេស នេះ​បើ​តាម​ការរៀបរាប់​របស់​ប្តី​ស្ត្រី​រងគ្រោះ​។ ប្តី​របស់​ស្ត្រី​រងគ្រោះ​បាន​ប្រាប់ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ រស់ សុខ​នី អាយុ​៣៦​ឆ្នាំ មានកូន​បួន​នាក់ និង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ក្រចេះ​។​
​គ្លីនិក​នេះ​បាន​ធ្វើ​ការវះកាត់​សុដន់​ក្រោយពី​វះ​បាន​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា គឺ​ខាង​ស្ត្រី​រងគ្រោះ ខាងលើ​មាន​អាការ​ធ្ងន់ធ្ងរ​បំផុត​ក៏​ខាង​គ្លីនិក​ខាងលើ​ដោះដៃ មិន​ព្រម​ទទួលខុសត្រូវ​លើ​ការវះកាត់​កែច្នៃ​ពង្រីក​សុដន់ របស់​ស្ត្រី​រងគ្រោះ​នោះទេ គឺ​បាន​ប្រាប់់​គ្រួសារ​របស់ ជនរងគ្រោះ​ឲ្យ​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​គ្លីនិក​មួយ​ទៀត ដែល​មាន​យីហោ ICU មាន​ទីតាំង​ស្ថិតនៅ​ផ្ទះ​លេខ​៥ ផ្លូវ​៤០២ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន លុះ​ដឹក​ស្ត្រី​រងគ្រោះ​មក​ដល់​គ្លីនិក​នេះ​, ខាង​គ្លីនិក​បាន​ពិនិត្យមើល​អ្នកជំងឺ បន្ទាប់​ពី​និត្យ​រួច​ហើយ​គ្រូពេទ្យ​បាន​ប្រាប់់​ទៅ​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​ថា គ្មាន​សង្ឃឹម​រស់​ទេ ព្រោះ​ខាង​គ្លីនិ​កដឹ​បូតេ​ចាក់​ថ្នាំ​សណ្តំ​បាន​ស៊ី​សួត​ស​តំរង់​នោម និង​ថ្លើម​អស់​អា​លីង​ហើយ​។ រហូតដល់​ម៉ោង​ជាង​៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ត្រី​ខាងលើ​ក៏​បាន​ស្លាប់ចោល​ប្តី និង​កូន​បួន​នាក់​តែម្តងទៅ​៕

fn-2016-11-21-00-45-17-1 fn-2016-11-21-00-45-30-0

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya