ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បង្ក្រាប​ករណីរ​ក​ស៊ី​ជួល​មនុស្ស​ស្រី ឲ្យ​ពពោះ​ជំនួស​ ​

ប៉ូលិស​បង្ក្រាប​ករណីរ​ក​ស៊ី​ជួល​មនុស្ស​ស្រី ឲ្យ​ពពោះ​ជំនួស​ ​

ភ្នំពេញ​៖ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅផ្ទះ​ជួល​មួយ ស្ថិតក្នុង​ភូមិ​ត្រពាំង​ជើង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​មនុស្ស​៣​នាក់​ពាក់ព័ន្ធ​នឹង​ពួក​បណ្តាញ​រកស៊ី​ជួល​ស្ត្រី​ឲ្យ​ពពោះ​ជំនួស ។​
​ពួក​អ្នក​រកស៊ី​ប្រភេទ​នេះ​បាន​បង្កើត​ជា​មេខ្យល់ ហើយ​ដើរ​លួងលោម​អូសទាញ ស្រីៗ​អោយ​ស៊ីឈ្នួល​ពពោះ​ឲ្យ​អ្នក ដែល​ចង់​បាន​កូន រហូត​ដល់​ក្រុម​មនុស្ស​ប្រុស​ស្រលាញ់​ភេទ​ដូចគ្នា ហើយ​ចង់​បាន​កូន​ក៏​ព្យាយាម​ទាក់ទង​រក​សេវា​ស៊ីឈ្នួល​ពពោះ​ជំនួស​នេះ​ផង​ដែរ​។ មុខរបរ​នេះ​ធ្វើឲ្យ​ពួក​ឈ្មួញ​ចំណេញ​យ៉ាងច្រើន ដោយ​ពពោះ​ម្តង​ត្រូវ​ចំណាយ​ប្រាក់​ដល់​ទៅ​៥​ម៉ឺន​ដុល្លារ​ឯណោះ​។​
​សមត្ថកិច្ច​បានឲ្យដឹងថា របរ​រកស៊ី​ជួល​មនុស្សឲ្យព​ពោះ​ជំនួស​នេះ ធ្លាប់​មាន​នៅ​ប្រទេស​ថៃ តែ​ក្រោយមក​ថៃ​បាន​ចេញ​ច្បាប់​បិទ​មិនឲ្យ​មាន ទើប​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​រត់​មក​បន្ត​ជំនួញ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​។​
​ពាក់ព័ន្ធ​នឹង​ករណី​នេះ​សមត្ថកិច្ច​ធ្វើ​ការឃាត់​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ពេញ ឫទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ឃាត់ខ្លួន​តាម​ដីកា​លេខ​១៨០​អយរ​, ២-​ឈ្មោះ សម្បត្តិ  ចរិយា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​មុខរបរ​គិលា​នុប្ប​យិ​កា​សម្ភព​ក្រុង ស្នាក់នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​៣-​ឈ្មោះ Charles  Tammy  Alayne ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី ជា​អ្នក​ជួយ​ទំនុកបម្រុង​គ្រួសារ​ឱ្យ​មាន​កូន ស្នាក់នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស ដោយ​ចោទប្រកាន់​ពី​បទ​អំពើ​ធ្វើ​ជា​អន្តរៈការី​ន័យ​អំពើ​ពរ​ពោះ (​ជួល​ស្ត្រី​ខ្មែរព​រពោះ​បង្កើតកូន​) ហើយ​ពេលនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​៕

p2-6 p3-6 p4-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya