ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​ឲ្យ​៩​នាក់ របួសធ្ងន់ និង​ស្រាល ផ្លូវជាតិ​លេខ​៣ ​

ឡាន​បុក​ឡាន បណ្តាល​ឲ្យ​៩​នាក់ របួសធ្ងន់ និង​ស្រាល ផ្លូវជាតិ​លេខ​៣ ​

កំពត​៖ នៅវេលា​ម៉ោង ៤​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​ភ្នំពេញ​) ស្ថិតនៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ខេត្ត​កំពត​។​
​មុន​ហេតុការណ៍ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង បើកបរ​ក្នុង​ទិសដៅ បញ្ច្រាស់​គ្នា ដោយ​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2A-1417 បើក​ពី​កើត​ទៅ​លិច បើកបរ​ដោយ​ឈ្មោះ មី លិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រេស ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ក្នុង​រថយន្ត​នេះ ផ្ទុក​មនុស្ស​ជិះ​៥​នាក់ បណ្តាលឲ្យ​រងរបួស​ធ្ងន់​២​នាក់ និង ស្រាល​៣​នាក់​។ អ្នករងរបួស​ធ្ងន់ និង​ស្រាល​ខ្លះ ត្រូវបាន​ដឹក​តាម​រថយន្ត​សាមុយ នាំយក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត និង​ខ្លះទៀត​ត្រូវបាន បងប្អូន​មក​ទទួល ដឹកនាំ​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​។​
​រីឯ​រថយន្ត​ម្ខាង​ទៀត ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-7578 ធ្វើដំណើរ​ពី​លិច​ទៅ​កើត បើកបរ​ដោយ​ឈ្មោះ ត្រ​ង សឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ មាន​ផ្ទុក​មនុស្ស ក្មេង​ចាស់​៤​នាក់ ស្រី​២​នាក់ និង​ក្មេង​តូចៗ​២​នាក់ បាន​រងរបួស​ធ្ងន់​២ និង​ស្រាល​២​នាក់​។ ដោយឡែក​វត្ថុតាង ក្រោយ​កម្លាំង​ចុះ​វាស់វែង​រួចហើយ ក៏​ស្ទួច​រថយន្តទាំង​២​គ្រឿង​ខាងលើ យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ដងទង់ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា នា​ពេល​ក្រោយ​៕

682e940ab3face5c46329e8859c19a1d

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya