ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» Breaking News, ព័ត៌មានជាតិ » ឡានធំ​មួយគ្រឿង​លោតឆ័ត្រ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្របួច​បាន ​

ឡានធំ​មួយគ្រឿង​លោតឆ័ត្រ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្របួច​បាន ​

ខេត្ត​រតនគិរី​៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី សហការ​ជាមួយ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​នៃ​ក្រសួង​មហាផ្ទៃ​នៅវេលា​ម៉ោង​២​និង​៣០​អធ្រាត្រ​ថ្ងៃ​ទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​បាន​ស្ទាក់​ចាប់​រថយន្ត​ធុន​ធំ​១​គ្រឿង​លួច​ដឹក​ឈើប្រណិត​ប្រភេទ​ធ្នង់​លោតឆ័ត្រ​ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម​ខណៈ​ធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​មាន​ទិសដៅ​ពី​លិច​ទៅ​កើត​ត្រង់ចំណុច​ភូមិ​សោម​ត្រក​ឃុំ​សោម​ធំ​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​ឆ្លងកាត់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​។ លុះ​ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​សង្ស័យ​រថយន្ត​ខាងលើ​ដឹកឈើ​ក៍​សុំ​យោបល់​ពី​ថ្នាក់លើ​និង​មាន​ការឯកភាព​ពី​តំណាង​អធ្យការ​អមសាលា​ដំបូង​ផង​នោះ​ក៏​បាន​ស្ទាក់ចាប់​និង​ត្រួតពិនិត្យ​រថយន្ត​១​គ្រឿង​ដែល​មាន​ស្លាក​លេខ​ក្រចេះ​3A-0410​ពណ៍​សលាយ​ក្រហម​សង្ស័យ​ដឹក​បទ​ព្រៃឈើ​។ លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ប្រាប់​បន្តថា បន្ទាប់​ពី​ឃាត់​រថយន្ត​នោះ​អ្នកបើករថយន្ត​បាន​ចុះ​រត់គេចខ្លួន​បាត់​តែម្តង​ហើយ​សមត្ថកិច្ច​បាន​នាំយក​វត្ថុតាង​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​រតនគិរី​។ តាម​ប្រភព​ព័ត៏មាន​ពី​ប្រជាពលរដ្ន​នៅទីនោះ​បាន​បង្ហើប​ប្រាប់​ថា​រថយន្ត​នេះ​ប្រហែល​ជា​ឈ្មោះ​មករា​ជា​មេ​ឈ្មួញ​ធំ​ម្នាក់​ដែល​រកស៊ី​ឈើ​ដុះ​ស្លែ​នៅ​ខេត្តរ​តនះ​គីរី​។ នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​នគរបាល​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី​និង​ប្រគល់​វត្ថុតាង​រថយន្ត​ធុន​ធំ​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ក្រចេះ​3A-0410​ឈើប្រណិត​ប្រភេទ​ធ្នង់​ជាច្រើន​ដុំ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រតនគិរី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕
15146625_246311235784413_965741661_o 15151354_246696149079255_824890653_n 15151451_246696139079256_1505917201_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya