ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ គាប​ជំរិត​ប្រជាពលរដ្ឋ និង​ឃុបឃិត​ឲ្យមាន​ការដឹកជញ្ជូន​ឈើ​ ​

លោក អ៊ី ចំរើន ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ គាប​ជំរិត​ប្រជាពលរដ្ឋ និង​ឃុបឃិត​ឲ្យមាន​ការដឹកជញ្ជូន​ឈើ​ ​

ខេត្ត​រតនគិរី ៖ ប្រធាន​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ទើប​ឡើង​ថ្មី លោក អ៊ី ចំរើន កំពុង​បំពេញ​ការងារ​តាមរបៀប ជិះសេះ​លែងដៃ ដើម្បី​ប្រមុល​លុយ​ស្រង់ដើម​ក្នុង​ការទិញ​ប៉ុស្ទិ ដែល​ក្នុងនោះ មាន​ប្រភព​ចំណូល​ជា​ច្រើន​ដែល លោក អ៊ី ចំរើន កំពុង​សុខ​ស្រួល​ក្នុង​ការ​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន ដូច​ជា​ការ​គាប​ជំរិត​ប្រជាពលរដ្ឋ ដែល​ដឹក​ជញ្ជូន​កសិផល​ទៅ​លក់​នៅ​វៀតណាម រួម​ទាំង​ការឃុបឃិត​អោយ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ចេញ​តាម​ច្រករបៀង​ភូមិ​ភិ និង​ច្រករបៀង​ភូមិ​ឡំ និង​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​គគ្រឹកគគ្រេង ទាមទារ ថ្នាក់លើ​កោះហៅ​លោក អ៊ី ចំរើន ទៅ​សួរនាំ​ឬ​ដាក់​ពិន័យ​ផង ។​
​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ពួកគាត់​ជា​ច្រជា​ពលរដ្ឋ បាន​នាំគ្នា​ដឹក​ជញ្ជូន​កសិផល​មាន​ដំឡូង​មី​ជាដើម ចេញ​ទៅ​លក់​នៅ​វៀតណាម​ត្រូវ​កូនចៅ​លោក អ៊ី ចំរើន គាប​ជំរិត​ឲ្យ​បង់ប្រាក់ ក្នុង​ឡានធំ​២០​ម៉ឺន​រៀល ទៅ​២៥​ម៉ឺន​រៀល ឡានតូច​កែឆ្នៃ​១០ ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល ព្រមទាំង​មាន​ដែកចា​ក់រាវ​រក​ឈើ​រំខាន​ការរកស៊ី ជាច្រើន​ម៉ោង ហើយ​ការអនុវត្តន៍​ចំពោះ​រថយន្ត​ដឹកឈើ​ខុសច្បាប់​វិញ មិន​មាន​ការ​ចាក់​អ្វី​នោះទេ ព្រោះ​មេការ​ឈ្មួញ​ឈើ បាន​រត់​ការ​រួច​អស់​ទៅហើយ​។ លើស​នេះ​ទៀត ចំពោះ​ពលរដ្ឋ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម មាន​ប៉ាស្ពែរ ចេញ​បង់​៥​ដុល្លា ចូល​បង់​៥​ដុល្លា​សរុប​១០​ដុល្លា ចំពោះ​ពលរដ្ឋ​គ្មាន​ប៉ាស្ព័​របង់​២០​ដុល្លា ។ ចំពោះ​ការ​យក​លុយ​នេះ​មន្ត្រី​ក្រោមបង្គាប់ បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា ប្រាក់​ចំណូល​ទាំងអស់ គឺ​មិន​រំលង​ឬ​គេង​ប្រវញ្ច័​១​រៀល​លុយ​ខ្មែរ​ទេ គឺ​យក​ជូន​លោក អ៊ី ចំរើន ទាំងអស់​។​
​លោក អ៊ី ចំរើន បច្ចុប្បន្ន​នេះ​អនុវត្តន៍​ផ្ទុយស្រឡះ ពី​គោលនយោបាយ​របស់ សម្តេច ហ៊ុន សែន ដែល​ធ្លាប់​បាន​ដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​សម្របសម្រួល​និង លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​នាំចេញ​កសិផល​ទៅកាន់​ប្រទេសជិតខាង​។​
​ប្រជាពលរដ្ឋ​បាន​អះអាងថា ជាគោលការណ៍ ការដឹកជញ្ជូន​កសិផល​មិន​តម្រូវឲ្យ​មាន​ការបង់​ពន្ធ ឬ​បង់ថ្លៃ​ផ្លូវ ឲ្យ​ក្រុម​កុងត្រូល​ជជុះ​នោះ​ទេ ប៉ុន្តែ​លោក អ៊ី ចំរើន បាន​ចាត់តាំង​មន្ត្រី​របស់​គាត់​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​រថយន្ត​ដឹក​កសិផល​យ៉ាង​អនាធិបតេយ្យ ដើម្បី​ប្រមុល​លុយ​ស្រង់ដើម​ក្នុង​ការទិញ​ប៉ុស្ទិ និង​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​រលូន​ល្អ​។​និយាយ ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ឈ្មួញ​ឈ្មោះ ចាន់​ធី ឈ្មោះ ស្រី​ល័ក្ខណ៍ ឈ្មោះ​ស្រី​ម៉ី​ឈ្មោះ​យាយ​អ៊ូ​ក​ឈ្មោះ​យាយ​អ៊ី​ឈ្មោះ​វ៉ៃ បាន​ដឹក​ជញ្ជូន​ឈើ​ឆ្លងទៅ​វៀតណាម រាល់​យប់​ថ្ងៃ​មិនដឹង​ចំណាយលុយ​ជូន លោក អ៊ី ចំរើន ប៉ុន្មាន​ពាន់ ម៉ឺន​ដុល្លា​នោះទេ ? ៕

15153117_211162512660591_252175151_o c58 la4

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya