ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញ​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន នៅក្នុង​ព្រៃ ​

ប្រទះឃើញ​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន នៅក្នុង​ព្រៃ ​

សៀមរាប ៖ នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លែង​ចងក​សម្លាប់ខ្លួន​មាន​ចំងាយ​ពី​ភូមិ​បឹងមាលា ប្រហែល ៣០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​
​តាម​ការរៀបរាប​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សយ រុំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ខ្លួនឯង​នៅ​ហ្នឹង​មែកឈើ ក្នុង ត្រង់​ចំណុច​បុស្ស​ថោង ហើយ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញថា ពិតជា​មាន​មនុស្ស​ចង​ក​សម្លាប់​ខ្លួន​មែន ដោយ​សព​មាន​សភាព​ហើម​ស្អុយ​។​
​ជនរងគ្រោះ​មានឈ្មោះ វី វន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​។ បើ​យោង​ទៅ​តាម​ការបំភ្លឺ​ពី​ឈ្មោះ លន់ ច​ន្ធូ ភេទ​ស្រី អាយុ ៣១​ឆ្នាំ ត្រូវជា​ប្រពន្ធ​សព បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ប្តី​គាត់​បាន​ចុះចេញ​ពី​ផ្ទះ​អស់​រយៈពេល ០៦​ថ្ងៃ​មក​ហើយ ដោយ​មាន​ទំនាស់​ពាក្យសម្តី​ជាមួយ​គាត់​ពី​រឿង​ផឹកស្រា​រាល់ថ្ងៃ (​មនុស្ស​ញៀន​ស្រា​) និង​បាន​ឲ្យ​រូបគាត់​ជា​ប្រពន្ធ​ទៅ​ខ្ចី​ប្រាក់​ម្តាយក្មេក​ចំនួន ១០០​ដុល្លា​មក​ច្រូតស្រូវ តែ​ប្រពន្ធ​មិន​ព្រមទៅ​ខ្ចី ក៏​ឈ្លោះប្រកែក​គ្នា រួច​គាត់​បាន​ចុះចេញ​ពី​ផ្ទះ​នៅ​វេលា​ម៉ោង ០៣​ទៀបភ្លឺ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​រូបគាត់​ជា​ប្រពន្ធ​នឹកស្មាន​ថា​គាត់​ទៅ​បត់ជើង​ធំ បាន​ជា​មិន​តាមរក ចាប់ពីពេលនោះ​មក​ក៏​បាត់​រូប​គាត់​រហូត​មក ឃើញ​ដូច​នោះ​គាត់​ជា​ប្រពន្ធ ក៏​បាន​តាម​រក​ជាច្រើន​ថ្ងៃ​មក​ហើយ​តែ​រក​មិនឃើញ ទើប​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក៏​ទទួលបាន​ដំណឹង​ថា​ប្តី​របស់​គាត់​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ ៕
fb_img_1479607696153

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya