ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » អភិបាលខណ្ឌ​ដូនពេញ​ដាក់​កម្លាំង​ពង្រាយ និង​យាម​ចាំ​គោលដៅ​ស្ពាន​ជ្រោយចង្វា ខ្លាច​ជនរងគ្រោះ​ទៅ​លោតទឹក​សម្លាប់ខ្លួន ក្រោយ​ទទួល​ព័ត៌មាន​ឪពុក​ក្មេងស្ទាវ​ចង់​សម្លាប់​ខ្លួន

អភិបាលខណ្ឌ​ដូនពេញ​ដាក់​កម្លាំង​ពង្រាយ និង​យាម​ចាំ​គោលដៅ​ស្ពាន​ជ្រោយចង្វា ខ្លាច​ជនរងគ្រោះ​ទៅ​លោតទឹក​សម្លាប់ខ្លួន ក្រោយ​ទទួល​ព័ត៌មាន​ឪពុក​ក្មេងស្ទាវ​ចង់​សម្លាប់​ខ្លួន

(​ភ្នំពេញ​)៖ ក្រោយ​ទទួល​ព័ត៌មាន​ឪពុក​ក្មេងស្ទាវ​ចង់ សម្លាប់​ខ្លួន​នោះ លោក​បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ពង្រាយ និង​យាម​ចាំ​គោលដៅ​ស្ពាន​ជ្រោយចង្វា ខ្លាច​ជនរងគ្រោះ​ទៅ​លោតទឹក​សម្លាប់ខ្លួន​។​
​រឿងរ៉ាវ​ដ៏​កក្រើក​ក្នុង​បណ្តាញ​សង្គម រវាង​ក្មេងស្ទាវ​មាន​ជម្លោះ​ជាមួយ ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​យប់​ម្សិលមិញ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​, ប៉ុន្តែ​នៅ​រសៀល​ថ្ងៃនេះ ឪពុក​របស់​ក្មេង​ស្ទាវ​ដែល​មាន​ជម្លោះ​ជាមួយ ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រពន្ធ​របស់​គាត់​ថា «​នឹង​សម្លាប់​ខ្លួន បើ​អនុគ្រោះ​ឲ្យ​កូន​គាត់​មិន​បាន​»​។​
​ឪពុក​របស់​ក្មេង​ស្ទាវ​ដែល​មាន​ទំនាស់​ជាមួយ​ឧត្តមសេនីយ៍​ផ្កាយ​៣ បាន​បង្ហោះ​តាម Facebook ថា នឹង​ទៅ​សម្លាប់​ខ្លួន​ដោយ​បាន​និយាយថា «​ខ្ញុំ​តូចចិត្ត​ខ្លួន​ខ្ញុំ​ណាស់ ទុក្ខ​ប៉ុណ្ណា​ដែល​ធ្វើបាប​កូន​ខ្ញុំ ទុក្ខ​ប៉ុណ្ណា​ក៏​ខ្ញុំ​ទទួល​ដែរ ខ្ញុំ​ជួយ​អ្នកជំងឺ​រាប់ពាន់ ខ្ញុំ​គ្មាន​បាន​អ្វី​ពី​អ្នកជំងឺ​ទេ ជំងឺ​ជេរ​ម៉ែ​ក៏​ខ្ញុំ​មាន​ដែរ តែ​ខ្ញុំ​មិន​យកទោស​ពៃ​អ្វី​ទេ ហេតុ​អ្វី​អនុគ្រោះ​ឲ្យ​កូន​ខ្ញុំ​មិន​បាន​»​។ «​ប្រហែល​បាត់​ខ្ញុំ ពី​ព្រោះ​ខ្ងុំ​ធ្វើ​ប៉ា​កូនៗ​មិនបាន​ល្អ ប៉ា​ដើរ​សុំទោស​គេ ឲ្យ​លោក​ដាក់ទោស​ខ្ញុំ​មក​ពី​ព្រោះ​កូន​ខ្ញុំ​ពិត​ជា​ខុស​ហើយ »៕

15095037_1786376918303132_765239934246238489_n fn-2016-11-18-10-12-19-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya