ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» Breaking News, ព័ត៌មានជាតិ » ឈើ​សុ​ក្រំ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​លាក់ទុក​ក្នុងព្រៃ ចំនួន​១១៩​សន្លឹក ប្រជាពលរដ្ឋ​ប្រទះឃើញ ​

ឈើ​សុ​ក្រំ ក្រុម​ឈ្មួញ​រកស៊ី​ឈើ​លាក់ទុក​ក្នុងព្រៃ ចំនួន​១១៩​សន្លឹក ប្រជាពលរដ្ឋ​ប្រទះឃើញ ​

មណ្ឌលគិរី​៖​ឈើ​សុ​ក្រំ​ចំនួន​១១៩​សន្លឹក ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​សងខាង​ផ្លូវ​ត្រង់​ចំនុច​ថុង​ប៉ុង​ស្ថិតនៅក្នុង​ភូមិរ​យ៉​លើ ឃុំរ​យ៉ ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌលគិរី​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​អធិការ​ស្រុក​កោះ​ញែក និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក ដើម្បី​ប្រមូល​យក​ឈើ​ទាំង​នោះ​ទៅ​រក្សាទុក ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ក្រោយមក​គេ​ក៏​ឃើញ​កម្លាំង​នគរបាល​របស់​អធិការដ្ឋាន​ចុះ​ទៅ​ដល់​ចំនុច​ដែល​ដែល​ប្រជាពលរដ្ឋ​បាន​រាយការណ៍​។ ប្រជាពលរដ្ឋ​បាន​និយាយថា ឈើ​ទាំង​នេះ​គឺ​ពួក​ឈ្មួញ​ទិញ​ពី​ពួក​សហគមន៍​យក​មក​លាក់ទុក​ក្នុង​ព្រៃ​ពីរ​បី​យប់​មកហើយ ដើម្បី​ធ្វើ​ការដឹកជញ្ជូន​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​អូរយ៉ាដាវ​ស្រុក​លំផាត់ ខេត្ត​រតនៈគិរី ។ ប្រជា​ពល​បាន​បាន​និយាយទៀតថា ឈើ​សុ​ក្រំ​នេះ​ជា​ឈើ​របស់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​មួយ​រូប​នៅក្នុង​ខេត្ត​រតនៈគិរី ដែល​បាន​ចូលមក​ក្នុង​ទឹកដី​ស្រុក​កោះ​ញែក ដើរ​ប្រមូល​ទិញ​យក​ទៅ​លក់​អោយ​ឈ្មួញ​វៀតណាម​នៅតាម​ព្រំប្រទល់​រវាង​កម្ពុជា​នឹង​វៀតណាម​តាម​ច្រក​អូយ៉ាដាវ​ជាដើម​។ គូរ​បញ្ជាក់ថា​មក​ទល់​ថ្ងៃទី​១៩ ខែ​វិច្ឆិកា​នេះ ឈើ​មិនទាន់​ធ្វើ​ការដឹកជញ្ជូន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះ​ញែក​នៅឡើយ​ទេ​៕
15127472_246311195784417_2101392294_o 15145109_246311192451084_1495586501_o 15146625_246311235784413_965741661_o

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya