ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ​​ផ្សារ​ក្រចេះ​នៅ​តែ​រង​ការ​ជន់​លិច​

​​ផ្សារ​ក្រចេះ​នៅ​តែ​រង​ការ​ជន់​លិច​

​ក្រចេះ ៖​តាម​ប្រភព​បានឱ្យដឹងថា ទោះបីជា​គេ​មើលឃើញថា ស្ថានភាព​ទឹកជំនន់​គិត​ត្រឹម​ថ្ងៃទី​២៨ កញ្ញា នេះ គឺមាន​ស្ថានភាព​ស្រក​ចុះ​បន្តិច​ក្តី ក៏​ការ​ជន់​លិច​នៅ​ទីប្រជុំជន​ខេត្តក្រចេះ គឺ​នៅតែ​រង​ការ​ជន់​លិច​ដដែល ដោយសារតែ​ប្រព័ន្ធ​លូ​ហូរ​រំដោះ​ទឹក​យឺត​ពេក ។​  ទីប្រជុំជន​ផ្សារ​ក្រចេះ​កំពុងតែ​ស្ថិតក្នុង​សភាព​ស្ងាត់ជ្រងំ ខណៈដែល​ស្ថានភាព​ទឹកជំនន់​បាន​ជន់​លិច​ចំ​កណ្តាល​ខេត្ត ហើយ​អាជីវករ​លក់ទំនិញ និង​សម្ភារ​ទាំង​ខាងក្នុង និង​ខាងក្រៅ​របងផ្សារ ត្រូវបាន​ជម្លៀស​មក​ដាក់តាំង​លក់​នៅ​ផ្លូវ​មាត់ទន្លេ​ដែលមាន​រយៈពេល​៥​ថ្ងៃ មកហើយ​គិត​មកដល់​ថ្ងៃទី​២៨ កញ្ញា នេះ ។​
​ប្រធាន​មន្ទីរ​ឧតុនិយម​ខេត្ត​បានឱ្យដឹងថា គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៨ កញ្ញា នេះ កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តក្រចេះ​គឺមាន​កម្ពស់​២២,៦២​ម៉ែត្រ ដែល​កម្ពស់​នេះ​គឺ​ស្រក​ចុះ​ជាង​ថ្ងៃ​ម្សិលមិញ​ចំនួន​២​មី​លី​ម៉ែត្រ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya