ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ករណី​ឪពុក​ក្មេងស្ទាវ​ប៉ង​ចង់​សម្លាប់​ខ្លួន ! សម្តេច​តេជោ ហ៊ុន សែន ៖ «​សូម​ប្អូន​កុំ​ធ្វើ​រឿង​អ្វី​ឱយលើស​ពីអ្វី​ដែល​បាន​កើតឡើង​រួចមក​ហើយ​, សូម​កុំ​ឱយ​កំទេច​ភ្លើង​មួយ​ក្លាយ​ជា​អគ្គិភ័យ​»

ករណី​ឪពុក​ក្មេងស្ទាវ​ប៉ង​ចង់​សម្លាប់​ខ្លួន ! សម្តេច​តេជោ ហ៊ុន សែន ៖ «​សូម​ប្អូន​កុំ​ធ្វើ​រឿង​អ្វី​ឱយលើស​ពីអ្វី​ដែល​បាន​កើតឡើង​រួចមក​ហើយ​, សូម​កុំ​ឱយ​កំទេច​ភ្លើង​មួយ​ក្លាយ​ជា​អគ្គិភ័យ​»

(​ភ្នំពេញ​)៖ ជុំវិញ​ករណី​ឪពុក​ក្មេងស្ទាវ​ដែល​មាន​ជម្លោះ​ជាមួយ​ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប៉ង​ចង់​សម្លាប់ខ្លួន ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថា «​សូម​ប្អូន​កុំ​ធ្វើ​រឿង​អ្វី​ឱយលើស​ពីអ្វី​ដែល​បានកើត ឡើង​រួចមកហើយ​។ សូម​កុំ​ឱយ​កំទេច​ភ្លើង​មួយ​ក្លាយ​ជា​អគ្គិភ័យ​។ ស្ងប់ចិត្ត​ដោះស្រាយ​ដោយ​សម្រួល​»​។​
រឿងរ៉ាវ​ដ៏​កក្រើក​ក្នុង​បណ្តាញ​សង្គម រវាង​ក្មេងស្ទាវ​មាន​ជម្លោះ​ជាមួយ ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កាលពី​យប់ ម្សិលមិញ រហូត​ដល់​រសៀល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​មិនទាន់​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​, ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ឪពុក​របស់​ក្មេងស្ទាវ​ដែល​មាន​ជម្លោះ​ជាមួយ ឧត្តមសេនីយ៍ឯក ន​ន្ទ សុខា មេបញ្ជាការរង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្ហោះ​តាម Facebook ថា នឹង​ទៅ​សម្លាប់​ខ្លួន​ដោយ​បាន​និយាយថា «​ខ្ញុំ​តូចចិត្ត​ខ្លួន​ខ្ញុំ​ណាស់ ទុក្ខ​ប៉ុណ្ណា​ដែល​ធ្វើបាប​កូន​ខ្ញុំ ទុក្ខ​ប៉ុណ្ណា​ក៏​ខ្ញុំ​ទទួល​ដែរ ខ្ញុំ​ជួយ​អ្នកជំងឺ​រាប់ពាន់ ខ្ញុំ​គ្មាន​បាន​អ្វី​ពី​អ្នកជំងឺ​ទេ ជំងឺ​ជេរ​ម៉ែ​ក៏​ខ្ញុំ​មាន​ដែរ តែ​ខ្ញុំ​យក​ទោសពៃរ៍​អ្វី​ទេ ហេតុ​អ្វី​អនុគ្រោះ​ឲ្យ កូន​ខ្ញុំ​មិនបាន​»៕

15056281_1786376904969800_2227757915298793963_n 15094883_1691997211114643_1678183819410418475_n 15095037_1786376918303132_765239934246238489_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya