ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្នេហា​រវាង​យុវជន​អាយុ​១៨​ឆ្នាំ ជាមួយ​ក្មេងស្រី​អាយុ​១២​ឆ្នាំ ស្គាល់គ្នា​៦​ខែ ម្តាយ​ឲ្យ​ប៉ូលិស​ចាប់​ខាង​ប្រុស​ ​

ស្នេហា​រវាង​យុវជន​អាយុ​១៨​ឆ្នាំ ជាមួយ​ក្មេងស្រី​អាយុ​១២​ឆ្នាំ ស្គាល់គ្នា​៦​ខែ ម្តាយ​ឲ្យ​ប៉ូលិស​ចាប់​ខាង​ប្រុស​ ​

ខេត្ត​កណ្ដាល ៖ នៅ​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខណៈ​ទាំង​២​នាក់ កំពុង​ដើរ​លេង​ជាមួយគ្នា ។ ការឃាត់ខ្លួន​យុវជន​ឈ្មោះ​សំអាត សុខ​សោភា អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ យោងតាម​ពាក្យបណ្ដឹង​អាណា​ព្យាបាល​ក្មេងស្រី​ខាងលើ​អាយុ​១២​ឆ្នាំ ដោយ​ប្ដឹង​ចោទ​យុវជន​នោះ​ថា បាន​លួងលោម​ពង្រត់​កូនស្រី​ឱ្យ​ចាក​ចេញពី​ផ្ទះ​ច្រើន​ថ្ងៃ​។​
​ក្រោយពេល​ឃាត់ខ្លួន​គូស្នេហ៍​ទាំង​២​នេះ បាន​ប្រាប់​នគរបាល​ថា ពួក​គេ​ស្គាល់​គ្នា​៦​ខែ​មុន និង​ឧហ្សាហ៍​ណាត់​ជួប​គ្នា​ញឹកញាប់​ណាស់ ប៉ុន្តែ​មិន​បាន​ប្រព្រឹត្ត​អ្វី​ឱ្យ​ជ្រុលជ្រួស​ទេ​។ យុវជន​នោះ​សារភាពថា ខ្លួន​បាន​ស្រលាញ់គ្នា ហើយ​តែងតែ​ខាង​ស្រី​រត់តាម​ខ្លូន និង​មកលេង​នៅផ្ទះ​របស់​ខ្លួន​ថែមទៀត​ផង ពិសេស​នៅក្នុង​ពេល​បុណ្យអុំទូក សង្សារ​ខ្លួន​មក​ស្នាក់នៅ​ផ្ទះ​ខ្លួន​រហូត មិន​ត្រឡប់​ទៅផ្ទះ​វិញ​ទេ គឺ​គ្រាន់តែ​ស្រលាញ់​គ្នា​ចិត្ត និង​ចិត្ត​ប៉ុណ្ណោះ មិនបាន​ធ្វើ​អី​ផ្តេសផ្តាស​នោះ​ទេ ។​
​ចំណែក​ក្មេងស្រី​ក៏​បាន​ប្រាប់​នគរបាល​ទាំង​ទឹកភ្នែក​រលីងរលោង​ថា នាង​ពិតជា​បាន​ស្រលាញ់គ្នា​ពិតមែន ហើយ​ចង់​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត សុំ​នគរបាល​ដោះលែង​សង្សារ​ខ្លួន​ទៅ និង​សុំ​ឱ្យ​ម្តាយ​ខ្លួន​ដក​ពាក្យបណ្តឹង ឈប់​ប្តឹង​សង្សារ​ខ្លួន​ទៅ ដោយ​ទាំង​២​នាក់​សុខចិត្ត​ឱ្យ​ចាស់ទុំ​គិតគូរ​ផ្សំផ្គុំ​គ្នា ។​
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នគរបាល​ក្រុង​តាខ្មៅ កំពុង​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕
2d986e37-4fe4-447a-a731-ce230d26ea8c 22d36c1d-94cd-4d50-bad0-08b9a4b4a868 1708fd1e-b551-4caa-95d8-4054887d7a55

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya