ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » បុរស​ល្បី​ថា រៀបការ​ជាមួយ​នឹង​សត្វ​ពស់​អ​សិរ​ពិស ព្រោះ​ជឿជាក់​ថា មិត្តស្រី​មក​ចាប់​ជាតិ ចេញ​បកស្រាយ​ ​

បុរស​ល្បី​ថា រៀបការ​ជាមួយ​នឹង​សត្វ​ពស់​អ​សិរ​ពិស ព្រោះ​ជឿជាក់​ថា មិត្តស្រី​មក​ចាប់​ជាតិ ចេញ​បកស្រាយ​ ​

ម៉ាឡេស៊ី​៖ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ Straitstimes បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា ២០១៦ ឲ្យដឹងថា បុរស​ខាងលើ​ដែល​ត្រូវបាន ជនខិលខូច​លាប​ពណ៌​មួយចំនួន យក​រឿងរ៉ាវ​របស់​គាត់ មក​បំផ្លើសការពិត ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន បង្កើត​ចេញ​ជា​ព័ត៌មាន ល្បី​អស់​មួយ​ចំហៀង​ប្រទេស​នេះ មានឈ្មោះ​ថា​លោក Abu Zarin មាន​វ័យ​៣១​ឆ្នាំ ជា​ជនជាតិ​ម៉ាឡេស៊ី តួនាទី​ជា​អ្នក​ពន្លត់​អគ្គីភ័យ​មួយ​រូប ខណៈ​រូប​លោក​មាន​ការ​អាក់អន់ ស្រពន់ចិត្ត​ជាខ្លាំង បន្ទាប់ពី​រូបលោក បានឃើញ​សារព័ត៌មាន​ដ៏​ល្បីៗ របស់​ពិភពលោក​រួមមាន ទីភ្នាក់ងារ​សារព័ត៌មាន​ដេលី​ម៉ែ​ល និង​សារព័ត៌មាន​មីរ័រ​ជាដើម បាន​នាំគ្នា​ចុះ​ផ្សាយ​នូវ​ព័ត៌មាន មិន​ពិត​មួយ​របស់​លោក ថា​រូបលោក​បាន​រៀបការ​ជាមួយ​នឹង​សត្វ​ពស់វែក ដោយសារ​តែ​ជឿជាក់ថា មិត្តស្រី​បាន​ស្លាប់ ហើយ​បាន​មក​ចាប់​ជាតិ​។​
​លើសពីនេះ​ទៅទៀត​នោះ ក្នុង​អត្ថបទ​សារព័ត៌មាន ក៏​បាន​រំលេច​ទៀតថា រូប​គាត់​គឺជា​ជនជាតិ​ថៃ​ទៀតផង​។ ពោល​ចំពោះ​ការលើក​ឡើង​ទាំងអស់នេះ គឺ​វា​ពិតជា​ផ្ទុយ​ស្រលះ ខុស​ទាំងស្រុង​តែ​ម្តង​។​
​ប៉ុន្តែ​ផ្ទុយទៅវិញ សត្វ​ពស់​អ​សិរ​ពិស​នោះ គឺ​គ្រាន់តែ​ជា​សត្វ​ចិញ្ចឹម មួយ​ក្បាល​របស់​គាត់​តែប៉ុណ្ណោះ ហើយ​រូបគាត់​ក៏​មិន​បាន​រៀបការ​អ្វី​ដូច​ខាង​សារព័ត៌មាន​ជា​ច្រើន​ចុះផ្សាយ​នោះដែរ​។ ជាក់ស្តែង​លោក Abu Zarin ចិញ្ចឹម​និង​ថែរក្សា​វា ដើម្បី​ធ្វើ​ការហ្វឹកហាត់​បន្ថែម ក្នុង​អាជីព​ជា​អ្នក​ពន្លត់អគ្គីភ័យ​ម្នាក់ និង​ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ ពេល​ជួប​ហេតុការណ៍ ប្រទះ​ឃើញ​សត្វ​ពស់​អ​សិរ​ពិស​នៅតាម​ផ្ទះ ឬ​នៅ​តាម​សាធារណៈ​តែ​ប៉ុណ្ណោះ​។​
​លោក Abu Zarin បានឲ្យដឹងថា «​រូបភាព​នៅលើ​បណ្តាញ​សង្គម ក៏ដូចជា​នៅ​ក្នុង​សារព័ត៌មាន​នោះ គឺ​ពិតជា​រូបភាព​របស់ខ្ញុំ​មែន​។ ប៉ុន្តែ​ពួកគេ​បាន​ប្រើប្រាស់ រូបភាព​របស់ខ្ញុំ រួច​កាឡៃ​សាច់រឿង​ដោយ​ខ្លួនឯង ថា​ខ្ញុំ​បាន​រៀបការ​ជាមួយនឹង​សត្វ​ពស់ ទាំង​ការ​ពិត​គឺ​មិនមែន​ទាល់តែសោះ​»​។​
​លោក Abu Zarin បន្តថា «​ខ្ញុំ​គ្រាន់តែ​ចង់​បង្ហាញ​ពី​អារម្មណ៍ សោកសៅ​ខកចិត្ត​ជាខ្លាំង ទៅលើ​សារព័ត៌មាន​បរទេស​មួយ​ចំនួន​តូច ឲ្យបាន​ដឹង ដែល​បាន​ចុះផ្សាយ រំលោភ​បំពាន​លើ​វិជ្ជាជីវៈ ដែល​ពួកគេ​ទាំងអស់នោះ បាន​យក​រូបភាព​ដែល​ខ្ញុំ​បាន​បង្ហោះ​នៅក្នុង គណនី​សង្គម​ហ្វេ​សប៊ុក​របស់​ខ្ញុំ​ផ្ទាល់ យក​ទៅ​សរសេរ​បំផ្លើស​»​។​
​ក្នុងនោះ​លោក Abu Zarin ក៏​ពន្យល់​ដែរ​ថា រូប​គាត់​មើល​ថែរក្សា​សត្វ​ពស់ មួយ​ក្បាល​នេះ​បាន​យ៉ាង​ល្អ ហើយ​គាត់​ក៏​ដឹង​ច្បាស់​ពី​ធម្មជាតិ និង​និស្ស័យ​របស់​វា​ផងដែរ​។​
«​សត្វ​ពស់​នៅ​ជាមួយ​ខ្ញុំ​គ្រប់​ពេល ដូច្នេះ​ខ្ញុំ​អាច​ដឹង​ពី​ឥរិយាបថ​របស់​វា​។ ការចាប់​ពស់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ផង​ដែរ ក្នុង​តួនាទី​ជា​អ្នក​ពន្លត់​អគ្គីភ័យ​ម្នាក់​។ លើសពីនេះ ខ្ញុំ​ក៏​បាន​បង្ហាត់បង្រៀន អ្នក​ពន្លត់​អគ្គីភ័យ​ផ្សេងទៀត ពី​របៀប​គ្រប់គ្រង​ស្ថានការណ៍ ក្នុង​ការចាប់​ពស់​នេះ​ផងដែរ​» ។​
​លោក Abu Zarin បានឲ្យ​ដឹង​បន្ថែមទៀត រូបគាត់​បាន​ចាប់ផ្តើម រៀន​ចាប់​ពស់​នេះ តាំងពី​អំឡុង​ឆ្នាំ ២០០៧​មកម្ល៉េះ ដែល​នេះ​គឺជា​ចំណង់​ចំណូ​ចិត្ត​របស់​គាត់​តែម្តង កាត់​តាម​ឪពុក​របស់​គាត់​ផងដែរ ព្រោះថា​ឪពុក​របស់​គាត់ គឺ​ពិតជា​មាន​ថ្វីដៃ​ពិសេស ក្នុងការ​ចាប់​សត្វ​ពស់​នេះ​ណាស់​។ ជា​ចុងក្រោយ លោក Abu Zarin ក៏​មាន​បំណង​ថា​នឹង បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​វិធីសាស្ត្រ ចាប់​សត្វ​ពស់​អ​សិរ​ពិស​នេះ​ថែមទៀត​ផង​ដែរ ៕

3cbd33cc8ea9090f4e04f673b8d2bde3e28c2614 9fe76936bde686916be7ce5c0581aef9aa8236ae 19c421873bb99e51a240154bf2595570f7978a47 ede032a00550d79967cd5156f1d17092e6d5966b

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya