ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » យុវជន​៣​នាក់​ម្នាក់ ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ ​

យុវជន​៣​នាក់​ម្នាក់ ស្លាប់​ភ្លាមៗ និង​២​នាក់​ទៀត​រងរបួស​ធ្ងន់ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង​ ​

បន្ទាយមានជ័យ ៖ ជនរងគ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ​ឡយ ចាន់​គឿន អាយុ​៣៧​ឆ្នាំ (​ស្លាប់​) បើក​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ព្រីង​ទុំ ២-​ឈ្មោះ​ឃៀ​ម ស៊ីណា អាយុ​២៣​ឆ្នាំ (​របួសធ្ងន់​) និង​៣-​ឈ្មោះ​ឈាវ ឆ​ប អាយុ​២៣​ឆ្នាំ របួសធ្ងន់ ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុង​ឌ្រី​ម ពណ៌​ខ្មៅ​ឌុប​គ្នា ។​
​មុនពេល​កើតហេតុ ឈ្មោះ​ឡយ ចាន់​គឿន បាន​បើក​ម៉ូតូ មក​ពី​ផ្ទះ​ភូមិ​ខ្លែង​ពណ៌​ម្នាក់ឯង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​យ៉ាង​លឿន ក្នុង​សភាព​ស្រវឹងស្រា ។ ពេល​ជិះ​មកដល់​កន្លែងកើតហេតុ ជា​ចំណុច​ផ្លូវ​កោង​ក៏​បុក​ជាមួយ​បង្គោល​ស៊ីម៉ងត៍​ក្បែរផ្លូវ (​សម្គាល់​ជា​កន្លែង​ផ្លូវ​កោង​) បណ្តាល​ឱ្យ​សន្តក និង​បាក់​ដួល​ម៉ូតូ​បោក​ក្បាល​និង​ថ្នល់​ស្លាប់ ។ បន្ទាប់​មក​គ្នីគ្នា​គេ​មក​ពី​ក្រោយ​ជិះ​ឌុប​គ្នា​លឿន​ដែរនោះ ក៏​បុក​ម៉ូតូ​ឈ្មោះ​គឿន បន្ថែមទៀត បណ្តាល​ដួល​រងរបួស​ធ្ងន់​ទាំង​២​នាក់ ។​
​បើតាម​សម្តី​សាច់ញាតិ​ជនរងគ្រោះ​ដែល​ស្លាប់​ថា ទើប​មក​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​តូចចិត្ត​ប្រពន្ធ​លែងលះ​បាន​២​ថ្ងៃ​ហើយ ក៏​នាំ​គ្នីគ្នា​៣​នាក់​ទៅ​អង្គុយ​ផឹកស្រា​រហូតដល់​មិន​អស់ចិត្ត ក៏​បបួល​គ្នីគ្នា​គេ មក​ចូល​ខារ៉ាអូខេ​នៅ​ក្រុង​សិរីសោភ័ណ​ទៀត ចេញ​មក​វិញ​ទើប​ជួប​រឿង​អកុសល​នេះ ៕
064369ca-5f21-460c-8eef-c34270268e93 c2d07e7b-a865-452a-befa-b94fe4e19077

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya